Connect with us

ភ្នាក់ងារ Pogba កំពុងឆ្លេរឆ្លារកទ្រនំថ្មីឲ្យគេ បន្ទាប់ពីខ្សែបម្រើរូបនេះ ចង់ចេញពី ManUtd

ភ្នាក់ងារ Pogba កំពុងឆ្លេរឆ្លារកទ្រនំថ្មីឲ្យគេ បន្ទាប់ពីខ្សែបម្រើរូបនេះ ចង់ចេញពី ManUtd

អង់គ្លេស៖ ភ្នាក់ងារឥតសម្ចៃមាត់របស់ខ្សែបម្រើ Paul Pogba របស់ក្រុម Manchester United បានសារភាពថា កីឡាករ ចង់ផ្ទេចេញពីក្លិបនៅរដូវក្តៅនេះ ហើយថារូបលោកកំពុងតែធ្វើការរឿងរកទីផ្សារឲ្យកីឡាករ។

អស់រយៈពេលបីឆ្នាំមកហើយចាប់តាំងពីកីឡាករបារាំងរូបនេះបានត្រលប់ទៅអង់គ្លេសវិញ ក្រោយពីលេងបានយ៉ាងល្អនៅក្នុងប្រទេសអ៊ីតាលី ជាមួយនឹងក្រុម Juventus ប៉ុន្តែអ្វីៗមិនបានសម្រេចដូចការគិតនោះទេ ហើយពេលផ្សាដោះដូរចាប់ផ្ដើមបើក Pogba មានអារម្មណ៍ចង់ចាកចេញពីក្រុមបិសាចក្រហម។

អ្នកតំណាងលោក Mino Raiola បានអះអាងថា កីឡាកររបស់លោកចង់ចាកចេញ ហើយកំពុងរកទីផ្សារឲ្យកីឡាករ ដោយបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Times ថា៖ “មនុស្សគ្រប់គ្នានៅក្នុងក្លិបពីអ្នកចាត់ការទៅម្ចាស់ក្លិបដឹងពីក្តីប្រាថ្នារបស់ Pogba ហើយ”។

តែយ៉ាងណាមិញត្រូវបានអះអាងនៅក្នុងកាសែត The Times ថា អ្នកចាត់ការ Ole Gunnar Solskjaer មានគម្រោងប្រគល់តួនាទីប្រធានក្រុមទៅឲ្យ Pogba នៅរដូវកាលក្រោយ ក្នុងគោលបំណងដើម្បីរក្សាខ្សែបម្រើរូបនេះរីករាយនៅជាមួយក្លិប៕

ប្រភព ៖​ Trollkhmer

    Loading...

    ពេញនិយម