Connect with us

គ្រាន់តែឭថា ManUtd រៀបចំដេញថ្លៃខ្សែបម្រើរបស់ខ្លួន ក្លិប Newcastle លេងចរិតភ្លាម

គ្រាន់តែឭថា ManUtd រៀបចំដេញថ្លៃខ្សែបម្រើរបស់ខ្លួន ក្លិប Newcastle លេងចរិតភ្លាម

អង់គ្លេស៖ យោងតាម SkySports បានឲ្យដឹងថា Manchester United កំពុងរៀបចំការដេញថ្លៃខ្សែបម្រើ Sean Longstaff របស់ក្លិប Newcastle ។

លោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហមបានចុះហត្ថលេខាលើកីឡាករវ័យក្មេង ២រូប គឺកីឡាករ Daniel James និង Aaron Wan-Bisaaka រួចមកហើយ ហើយបាននិយាយថា ក្លិបនៅតែបន្តធ្វើការរកមើលនៅរដូវក្តៅបន្ថែមទៀត។

Longstaff បានស្ថិតក្នុងកែវភ្នែករបស់ Solskjaer កាលពីរដូវកាលមុន បន្ទាប់ពីកីឡាកររូបនេះឈានជើងចូលក្រុមដំបូងរបស់ Newcastle ។ កីឡាករវ័យ ២១ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ៩លើកនៅក្នុងក្របខ័ណ្ឌ Premier League មុនពេលរងរបួសសរសៃពួរជង្គង់កាលពីខែមីនា។

ទោះជាយ៉ាងណា Newcastle បានទទូចថា Longstaff គឺមិនមែនសម្រាប់លក់ទេ ហើយ Sky Sports News គិតថា នេះគ្រាន់តែជាការបង្ហាញថា ក្រុមសារិកាព្រៃចង់ឲ្យក្រុមបិសាចក្រហមតម្លើងថ្លៃជាង ៥០លានផោនដែលពួកគេបានចំណាយទៅលើ Wan-Bissaka តែប៉ុណ្ណោះ៕

ប្រភព៖ Trollkhmer

    Loading...

    ពេញនិយម