ប្រេស៊ីលលើកពាន Copa America លើកទី១ ក្នុងរយៈពេល ១២ឆ្នាំ ក្រោយផ្តួលប្រទេសប៉េរូ ៣-១
ប្រេស៊ីលលើកពាន Copa America លើកទី១ ក្នុងរយៈពេល ១២ឆ្នាំ ក្រោយផ្តួលប្រទេសប៉េរូ ៣-១
ប្រេស៊ីល៖ Gabriel Jesus រកបានគ្រាប់បាល់មួយគ្រាប់ និងបញ្ជូនឲ្យមិត្តមួយគ្រាប់ មុនទទួលបានកាតក្រហម ខណៈដែលប្រេស៊ីលបានឈ្នះពាន Copa America ជាលើកទី១ ក្នុងរយៈពេល ១២ឆ្នាំដោយផ្តួលប្រទេសប៉េរូ ៣-១។
៣គ្រាប់ក្នុងការប្រកួតសំខាន់នេះធ្វើបានដោយ Everton ១គ្រាប់នៅនាទី១៥ Jesus ១គ្រាប់នៅនាទី៤៥+៣ និង Richarlison ១គ្រាប់នៅនាទី៩០។ ហើយក្រុមប៉េរូដែលបានបំបាក់ក្រុមការពារតំណែងជើងឯកស៊ីលី រកបានមួយគ្រាប់ផងដែរ ដោយកីឡាករ Guerrero ស៊ុតបាល់ពិន័យបាល់ប៉េណាល់ទី។
យ៉ាងណាមិញ ក្រុមប្រេស៊ីលឈ្នះពានរង្វាន់បានសប្បាយចិត្តមែន ប៉ុន្តែមើលទៅខ្សែប្រយុទ្ធ Jesus វិញ ហាក់អន់ចិត្តបន្តិច ក្រោយពីរូបគេទទួលបានកាតក្រហមនៅនាទី៧០។ កីឡាករវ័យ២២ឆ្នាំមិនពេញចិត្តសម្រាប់ការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលដែលផ្ដល់កាតនេះទេ ហើយរូបគេបានដើរចេញទៅទាំងខឹងខ្លាំង រហូតទាត់ដបទឹក វាយប្រអប់អង្គុយអាជ្ញាកណ្ដាល រុញកន្លែងត្រួតពិនិត្យ VAR៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍