សកលវិទ្យាល័យភូមិន្ទភ្នំពេញប្រារព្ធពិធីសូត្រមន្តសម្ភោធរូបសំណាក់អតីតសកលវិទ្យាធិការ២រូប
និស្សិត RUPP ណាខ្លះបានចូលរួម?
ភ្នំពេញ៖ យោងតាមប្រភពផេកហ្វេសបុកដែលមានឈ្មោះ Chealy Chet បានចែករំលែកព័ត៌មាននៃការប្រារព្ធពិធីសូត្រមន្តសម្ភោធរូបសំណាក់សាស្ត្រាចារ្យមហាបរិញ្ញា ភឹង តុន និង ឯកឧត្តម វ៉ាស៊ីម សំរិទ្ធ ដែលជាអតីតសកលវិទ្យាធិការនៃសកលវិទ្យាល័យ ភូមិន្ទភ្នំពេញកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤រសៀលម្សិលមិញនេះ ។
ក្រោយបញ្ចប់ពិធីបានចប់សព្វគ្រប់ ក៏មានចាក់បញ្ចាំងខ្សែភាពយន្តរឿង “About my father” ដែលនិយាយពីមរណៈភាពរបស់សាស្រ្តាចារ្យ ភឹង តុន និង បណ្តែតគោមតូចៗដែលមានអុជទៀននៅអាងទន្លេសាប គួរបញ្ជាក់ផងដែរថា ការសាងសង់រូបសំណាក់ និង ប្រារព្ធពិធីនេះឡើងសម្រាប់ជាការដឹងគុណចំពោះបញ្ញវន្តទាំងពីរដែលបានដឹកនាំអភិវឌ្ឍសកលវិទ្យាល័យភូមិន្ទភ្នំពេញឱ្យមានការរីកចម្រើន និង មានឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជានេះ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍