Connect with us

Messi ថា អាជ្ញាកណ្ដាលស៊ីសំណូក ទាក់ទងនឹងកាតក្រហមនៅវគ្គ១/២ Copa America

ចុះប្រិយមិត្តយល់ស្របតាមការអះអាងរបស់ Messi ដែរ ឬទេ?

ប្រេស៊ីល៖ Lionel Messi បានទទួលកាតក្រហមជាលើកទី២ ក្នុងអាជីពរបស់ខ្លួន ក្នុងការប្រកួតរវាងអាហ្សង់ទីន ទល់នឹង ស៊ីលី ដែលបញ្ចប់ដោយលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យកន្លងទៅ។ តារាឆ្នើមរបស់ក្លិប Barcelona បានបដិសេធការឡើងទទួលមេដាយ បន្ទាប់ពីអាជ្ញាកណ្ដាល បានប្រព្រឹត្តអំពើពុករលួយ។អាហ្សង់ទីន ទទួលបានលេខ៣ ក្នុងព្រឹត្តិការណ៍ Copa America ខណៈ ប្រេស៊ីល គឺជាជើងឯក ក្រោយយកឈ្នះប៉េរូ ។

នេះជាកាតក្រហមទី២របស់ Messi ក្នុងរយៈពេល ១៤ឆ្នាំ ដោយកាលពីឆ្នាំ២០០៥ គេត្រូវបានអាជ្ញាកណ្ដាល បណ្ដេញចេញ ពេលជំនួបរវាងអាហ្សង់ទីន ទល់នឹង ហុងគ្រី។ Messi មិនធ្លាប់ទទួលបានកាតក្រហម ពេលលេងឱ្យ Barcelona ឡើយ។

Messi ត្រូវបានអាជ្ញាកណ្ដាល សម្រេចផ្ដល់កាតក្រហម នៅចុងតង់ទីមួយ បន្ទាប់ពីឈ្លោះប្រកែកជាមួយខ្សែបម្រើស៊ីលី Gary Medel ដែលទទួលបានកាតក្រហមផងដែរ។ “ពួកយើង មិនត្រូវការពាក់ព័ន្ធនឹងអំពើពុករលួយ ដែលបានកើតមានមកលើពួកយើងក្នុងព្រឹត្តិការណ៍នេះទេ”។ នេះជាសម្ដីរបស់ Messi ប្រាប់អ្នកសារព័ត៌មាន។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង Conmebol បានបង្ហាញការសោកស្ដាយចំពោះរឿងដែលមិនអាចទទួលយកបាននៅក្នុងព្រឹត្តិការណ៍ Copa America ហើយជំរុញឱ្យភាគីពាក់ព័ន្ធនានា ត្រូវគោរគោលការណ៍ស្នូលនៃ Fair Play ដោយទទួលយកលទ្ធផល ដោយភាពស្មោះត្រង់ និងសេចក្ដីគោរពគ្នាទៅវិញទៅមក។ ថ្វីបើសហព័ន្ធ មិនបានបញ្ចេញឈ្មោះ Messi ចំៗក្ដី ក៏សហព័ន្ធ បានជំរុញឱ្យមានការកែតម្រូវក្នុងការសម្រេចរបស់អាជ្ញាកណ្ដាល ដើម្បីពេលអនាគត៕

ប្រភព៖ Sky Sports

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម