Connect with us

រឿង Disney Mulan ថតឡើងវិញក្នុង Version មនុស្សសម្តែងដោយតារាឆ្នើម Liu Yifei

កាលពីក្មេងមើលតុក្កតា ដល់ពេលចាស់មើលមនុស្សម្តង

កម្សាន្ត៖ Liu Yifei ឬ ដែលអ្នកទាំងអស់គ្នាស្គាល់ថាជា សៀវ ឡុងនី បានចូលខ្លួនសម្តែងនៅក្នុងរឿងដែលដកស្រង់ចេញពីតុក្កតា Mulan បានធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ក្រោយវីដេអូ Trailer ផ្លូវការបានដាក់បង្ហាញកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ។

គួរបញ្ជាក់ថា Liu Yifei គឺជាតារាល្បីដែលធ្លាប់បានសម្តែងក្នុងរឿងខ្នាតធំជាច្រើន និង ទទួលបានការគាំទ្រពីបណ្តាអ្នកគាំទ្រពីបណ្តាប្រទេសជាច្រើន ជាពិសេសអ្នកគាំទ្រកម្ពុជាគឺបានស្គាល់នាងច្បាស់តាមរយៈរឿង “អ្នកក្លាហានឥន្ទ្រីទេព” ដែលរឿងនេះទទួលបានការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ ហើយភាពយន្តខ្នាតធំ Mulan នឹងត្រៀមចាក់បញ្ចាំងនៅក្នុងខែមិនា ឆ្នាំ២០២០ខាងមុខនេះហើយ៕

 

សូមទស្សនាវីដេអូ

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម