Connect with us

La Liga ប្រកាសគម្រោង ទៅប្រកួតនៅលើទឹកដី សហរដ្ឋអាមេរិក នៅពេលអនាគត

លីគបាល់ទាត់ La Liga កាលពីថ្ងៃម្សិលមិញ បានប្រកាសពីគម្រោង បើកការប្រកួតរបស់ខ្លួនលើទឹកដីសហរដ្ឋអាមេរិកនៅពេលខាងមុខ។ ជាការពិត La Liga និង ក្រុមហ៊ុនកីឡា កម្សាន្ត រ៉េលេវេន (Relevent) បានចុះកិច្ចសន្យារយៈពេល ១៥ ឆ្នាំ ដើម្បីអោយមានហោចណាស់ចំនួន ១ ប្រកួត នៅលីគកំពូលអេស្ប៉ាញនា អាមេរិក និង កាណាដា ដែលចាប់ផ្តើមពីរដូវកាល ២០១៨-១៩ តទៅ។


កាលពីពានមិត្តភាព ICC ក្លិបធំៗទាំងពីរគឺ Real Madrid និង Barcelona បានប្រកួតជាមួយក្លិបនានាដូចជា AC Milan, AS Roma, Tottenham Hotspur និង Manchester United នៅទឹកដីអាមេរិក ខណៈការប្រកួតទាំងនោះគឺសុទ្ធតែរៀបចំដោយ ក្រុមហ៊ុន រ៉េលេវេន (Relevent) នេះ។


ទាក់ទងនឹងការចុះកិច្ចសន្យា ប្រធាន La Liga លោក ចាវីយើ ថេបាស (Javier Tebas) អះអាងថា “ការសហការជាមួយក្រុមហ៊ុន រ៉េលេវេន (Relevent) គឺជាជោគជ័យមួយដ៏ធំសម្រាប់ពួកគេ និងជាយុទ្ធសាស្ត្រពង្រីងវិសាលភាព នៃលីគបាល់ទាត់ដ៏ល្បីល្បាញរបស់អេស្ប៉ាញមួយនេះដែរ”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម