Connect with us

អាជ្ញាធរតម្រូវឱ្យអ្នករស់នៅក្នុងសំណង់ទ្រុឌទ្រោមតាំងពីជំនាន់បារាំងចាកចេញ ដើម្បីបញ្ចៀសការបាក់រលំ

អាជ្ញាធរតម្រូវឱ្យអ្នករស់នៅក្នុងសំណង់ទ្រុឌទ្រោមតាំងពីជំនាន់បារាំងចាកចេញ
ដើម្បីបញ្ចៀសការបាក់រលំ

កំពង់ឆ្នាំង ៖ សំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលបានសាងសង់ តាំងពីជំនាន់បារាំង នៅក្នុងអំឡុងឆ្នាំ១៩៣១នោះ ត្រូវបានមន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរបញ្ជាក់ថា មានសភាពឌ្រុតទ្រោមនិងពុកផុយខ្លាំង មិនធានាសុវត្តិភាព សម្រាប់អ្នកកំពុងរស់
នៅឡើយ។

មន្ត្រីអាជ្ញាធរបានបញ្ជាក់ថា សំណង់នេះ មានចំនួន១៣ល្វែងនិងមានសភាពចាស់ទ្រុឌទ្រោមកាន់តែខ្លាំង លែងមានគុណភាព និង មានហានិភ័យខ្ពស់ ដល់អ្នកស្នាក់នៅ ។ ដោយមើលឃើញនូវបញ្ហានេះ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានចេញលិខិតជូនដំណឹងបន្ទាន់មួយ ជូនចំពោះប្រជាពលរដ្ឋ ដែលបានរស់នៅលេីទីតាំងសំណង់នោះតម្រូវអោយធ្វើការចាកចេញជាបន្ទាន់ ព្រោះសំណងដែលពួកគាត់កំពុងរស់នៅនោះមានសភាពកាន់តែទ្រុឌទ្រោមខ្លាំងហេីយ ។

នៅក្នុងលិខិតរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំង
បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលកំពុង
បន្តរស់នៅលើសំណង់អាគារផ្ទះល្វែងទាំង១៣ល្វែងចាប់ល្វែង (B134 ដល់ B 347 ) ដែលមានប្រជាពលរដ្ឋស្នាក់នៅចំនួន ១២គ្រួសារ ។

ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ណាមួយជា
យថាហេតុ ដែលកើតមានឡើងដោយសារការបាក់ស្រុត រលំសំណង់អាគារនេះ អាជ្ញាធរក្រុងកំពង់ឆ្នាំង សូមអោយបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងសំ
ណង់ខាងលើនេះត្រូវចាកចេញចាប់ពីម៉ោង៥ល្ងាចថ្ងៃសុក្រ ត្រូវនឹងថ្ងៃ ២៨ ខែ
មិថុនា ឆ្នាំ ២០១៩ នេះជាកំហិត ហើយមិនអនុញ្ញាតដាច់ខាត ការស្នាក់នៅ មិនត្រូវដេក មិនត្រូវជ្រក ឬឈប់សម្រាក និងផ្អាកធ្វើអាជីវកម្មលក់ដូរ ទោះបីយប់ឬថ្ងៃក៏ដោយ ។

ក្នុងនោះម្ចាស់ផ្ទះទាំង១៣ល្វែង មានសិទ្ធិរក្សារ គ្រប់គ្រងមើលថែរក្សាផ្ទះរបស់ខ្លួន រងចាំរដ្ឋបាលក្រុងរៀបចំនីតិវិធីសុំជម្រះពីរបញ្ជីសារពើភ័ណ្ឌដោយស្របតាមច្បាប់ ។

គេនៅចាំបានថា ឯកឧត្តមឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទីថ្ងៃ
ទី២៦ ខែមេសា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹងលេខ ១៧៥/១៨ សជណ ស្ដីពីការត្រួតពិនិត្យវាយតម្លៃគុណភាពសំណង់អគារស្នាក់នៅចំនួន ១៣ល្វែង របស់ប្រជាពលរដ្ឋចំនួន១២
គ្រួសារ ស្ថិតនៅតាមបណ្ដោយផ្លូវផ្សារ
ក្រោម ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ដោយរដ្ឋបាលខេត្ត បញ្ជាក់ថា សំណង់អគារនេះមានសភាពទ្រុឌទ្រោមកាន់តែខ្លាំងនិងលែងមានគុណ
ភាព អាចបន្តប្រើប្រាស់និងរស់នៅបានតទៅទៀតហេីយ។ហើយនឹងមានហានិ
ភ័យខ្ពស់ ដល់អ្នកស្នាក់នៅ ម្យ៉ាងទៀតសំណង់អគារនេះ មិនអាចផ្តល់លក្ខណៈអនុគ្រោះ អោយយើងអាចធ្វើការជួសជុលឬ កែលម្អសម្រាប់ស្នាក់នៅ ប្រកបដោយសុវត្ថិភាពបានទៀតឡើយ ដោយសសរ ធ្នឹមនិងបេតុងប្លង់សេ ជ្រាបទឹក ពុកផុយ ច្រេះស៊ីដែក បេតុងងាយនឹងបាក់ស្រុត ដែលគួរឲ្យមានការព្រួយបារម្ភជាកាន់តែខ្លាំង។

ដើម្បីបញ្ជៀសបាន នូវគ្រោះថ្នាក់ដែលបានកេីតឡេីងជាយថាហេតុ ដែលអាចនិងរងនូវការប្រឈមបាក់ស្រុត រលំ សំណង់អគារពេលណាមួយ សូមបងប្អូនប្រជា
ពលរដ្ឋស្នាក់នៅក្នុងសំណង់អគារខាងលើនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ឬគួរតែចាកចេញពីទីតាំងសំណង់ខាងលើនេះជាបណ្ដោះអាសន្ន ៕

អត្ថបទ: CNC

    Loading...

    ពេញនិយម