តួស្រីក្នុងរឿង”មេធាវីចិត្តធម៌” ទទួលបានសមាជិកថ្មីមួយទៀតកាលពីសប្តាហ៍មុន
អាយដូលកូន២ហើយនៅតែស្អាត
ហុងកុង៖ តារាសម្តែងដ៏មានប្រជាប្រិយភាពហុងកុងអ្នកនាង Myolie Wu ទើបតែទទួលបានសមាជិកថ្មីមួយរូបទៀតគឺកូនប្រុសទី២កាលពីសប្តាហ៍មុន អ្នកនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក Philip Lee ក្នុងឆ្នាំ២០១៥ និង ទទួលបានកូនប្រុសម្នាក់ឈ្មោះ Brendan កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧កន្លងទៅ ។
មកដល់ឆ្នាំ២០១៩ អ្នកនាងក៏ទទួលបានសមាជិកមួយរូបទៀត ឈ្មោះ Ryan ដែលបានចាប់កំណើតកាលពីសប្តាហ៍មុន រូបថតមួយសន្លឹកដែលបានផុសបង្ហាញពីភាពកក់ក្តៅនៃគ្រួសារដែលមានសមាជិក៤នាក់ពីគណនេយ្យ Instagram របស់អ្នកទាំងពីរបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចូលរួមអបអរផងដែរ។
គួរបញ្ជាក់ផងដែរ អ្នកនាង Myolie Wu មានវ័យ៣៩ឆ្នាំ គឺជាតារាសម្តែងប្រចាំនៅប៉ុស្តិ៍ទូរទស្សន៍ TVB ដ៏មានប្រជាប្រិយភាពនៅហុងកុង និង បានបង្កើតស្នាដៃជាច្រើនពោរពេញទៅដោយទេពកោសល្យ មិនថាតួកាច តួស្លូត ឬ តួបែបកំប្លែងក៏អ្នកនាងសម្តែងបានយ៉ាងល្អ ហើយចំពោះអ្នកដែលបានតាមដានរឿង”មេធាវីចិត្តធម៌” ប្រាកដជាបានស្គាល់នាងច្បាស់ជាមិនខាន ដោយនាងសម្តែងជាមួយនឹងតារាសម្តែងប្រុសដ៏ល្បីគឺលោក Kevin Cheng ដែលក្នុងសាច់រឿងអ្នកទាំងពីរគឺជាមេធាវីធំចិត្តធម៌ជួយអ្នកទន់ខ្សោយ និង ជាដៃគូសហការគ្នាយ៉ាងល្អឥតខ្ចោះក្នុងការបំបែករឿងក្តីប្រឆាំងនឹងអំពើអយុត្តិធម៌ទាំងអស់នៅក្នុងសង្គម៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍