Connect with us

កម្ពុជា-ថៃ តភ្ជាប់ផ្លូវដែកនឹងគ្នាជាលើកដំបូង ក្នុងពេល៤៥ឆ្នាំ

ទៅបាងកកឥឡូវ គេអាចជិះយន្តហោះក៏បាន ឡានក៏បាន ឬ រថភ្លើងក៏បានដែរ!

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ អ្នកដំណើរទាំងអស់ អាចធ្វើដំណើរពីភ្នំពេញ ទៅមក បាងកក បានតាមរយៈរថភ្លើង បន្ទាប់ពីភាគីថៃ បានតភ្ជាប់ពីស្ថានីយ Aranyaprathet មកស្ថានីយ បានក្លងលឹក ក្នុងខេត្តស្រះកែវ ដែលជាប់ព្រំដែនកម្ពុជា។ ចំណែក ខ្សែរថភ្លើងពីភ្នំពេញ ទៅដល់ទីក្រុងប៉ោយប៉ែត ក៏បានតភ្ជាប់រួចរាល់ផងដែរ។

ស្ថានីយថៃ បានប្រតិបត្តិការចំនួន ៤ជើងក្នុងមួយថ្ងៃ គឺទៅ២ និង មក២។ ចេញពីបាងកក ព្រឹក១ជើង និងរសៀល១ជើង ហើយចេញពីស្ថានីយបានក្លងលឹកព្រឹក១ជើង និងរសៀល ១ជើង។ ចំណែក រថភ្លើងភ្នំពេញ-ប៉ោយប៉ែត ចេញដំណើរពីភ្នំពេញវេលាម៉ោង ៧ព្រឹក រួចចំណាយពេលប្រហែល ១២ម៉ោង ទើបទៅដល់ស្ថានីយប៉ោយប៉ែត។

សូមរំឭកថា ផ្លូវដែកកម្ពុជា-ថៃ បានកាត់ផ្ដាច់ កាលពី៤៥ឆ្នាំមុន នៅពេលកម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ការតភ្ជាប់ផ្លូវដែកនៅពេលនេះ នឹងជំរុញពាណិជ្ជកម្មទ្វេភាគី និងជាការរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម