អូស្ត្រាលី ដកចំណូលពន្ធ ដើម្បីយកឱ្យពលរដ្ឋម្នាក់ រហូតដល់ជាង១០០០ដុល្លារ
អូស្ត្រាលី ដកចំណូលពន្ធ ដើម្បីយកឱ្យពលរដ្ឋម្នាក់ រហូតដល់ជាង១០០០ដុល្លារ
អូស្ត្រាលី៖ គណៈកម្មការនៃការិយាល័យពន្ធដារអូស្ត្រាលី បានប្រកាសថា រដ្ឋាភិបាលអូស្ត្រាលី នឹងវេរលុយចំនួន ១០៨០ ដុល្លារអាមេរិក ចូលគណនេយ្យរបស់ប្រជាជនអូស្ត្រាលី ដែលមានប្រាក់ចំណូលពី ៤៨០០០ ដល់ ៩០០០០ ដុល្លារក្នុងមួយឆ្នាំ។
ប្រាក់ចំនួន ១៥៨ ពាន់លានដុល្លារ នឹងត្រូវវេរចូលកុងធនាគាររបស់ប្រជាជនប្រមាណជាង ១០លាននាក់ នៅថ្ងៃសុក្រខាងមុខនេះ។ អ្នកដែលមានចំណូល ៤៨០០០ ដល់ ៩០០០០ ដុល្លារក្នុងមួយឆ្នាំ មានចំនួនប្រហែល ៤,៥លាននាក់។ ហើយអ្នកធ្វើការបានចំណូលតិចជាង ៣៧០០០ដុល្លារក្នុងមួយឆ្នាំ នឹងទទួលបានប្រហែល ២៥៥ដុល្លារ។
សភាអូស្ត្រាលី កាលពីសប្ដាហ៍មុន បានសម្រេចដកកញ្ចប់ថវិកាចំណូលពន្ធ ១៥៨ពាន់លានដុល្លារ ដើម្បីជួយដល់ជីវភាពរបស់ប្រជាជន។ សភាដដែល ក៏បានសម្រេចថា ចាប់ពីខែកក្កដា ឆ្នាំ២០២៤ អ្នកដែលមានចំណូលលើសពី ២០ម៉ឺនដុល្លារក្នុងមួយឆ្នាំ នឹងត្រូវបង់ពន្ធ ៣០%៕
ប្រភព៖ Daily Mail
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍