Connect with us

មើលពីអវកាស ឃើញស្នាមប្រេះជាពីរ នៅរដ្ឋកាលីហ្វ័រញ៉ា ដោយរញ្ជួយដីកម្រិត៧,១រ៉ិចទ័រ

សាហាវមែន!

អាមេរិក៖ រដ្ឋកាលីហ្វ័រញ៉ា បានរងការរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ កាលពីសប្ដាហ៍មុន ដែលបានបន្សល់ទុកនូវស្នាមប្រេះបែកជាពីរ នៅទីតាំងមួយ។ នៅពេលរញ្ជួយដី ចាប់ផ្ដើមនៅម៉ោង ៨:១៩ យប់ (ម៉ោងនៅកាលីហ្វ័រញ៉ា) ប្រជាជនខ្លះ បានរកកន្លែងមានសុវត្ថិភាព។

មុននេះប្រហែល ៤៨ម៉ោង រញ្ជួយដីមួយទៀត បានកើតឡើងនៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា ក្នុងកម្រិត ៦,៤រ៉ិចទ័រ ។

យោងតាមរូបភាពផ្កាយរណបរបស់ Planet Labs បានបង្ហាញថា ទីតាំងដែលដីបានប្រេះបែកជាពីរ ស្ថិតនៅក្បែរចំណុចកណ្ដាលនៃការរញ្ជួយដែលមានកម្រិត ៧,១រ៉ិចទ័រ។ នៅកន្លែងប្រេះ វាធ្លាប់ជាទីតាំងដែលមានផ្ទុកទឹក កាលពីអតីតកាល ហើយបច្ចុប្បន្នជា វាលខ្សាច់។ ទន្ទឹមនេះ ផ្លូវមួយចំនួន បានរងការខូចខាតផងដែរ៕

ប្រភព៖ CNN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម