Connect with us

រាជបុត្រឆ្លងភពត្រូវព្រះរាជអាជ្ញាប្រកាសដោះលែងពីការឃុំឃាំង!

គាត់ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន

កូរ៉េខាងត្បូង៖ បន្ទាប់ពីរឿងអាស្រូវរបស់លោក Park Yoochun ដែលត្រូវបានប្រិយមិត្តស្គាល់ថាជា រាជបុត្រឆ្លងភព ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនត្រូវបានផ្ទុះឡើង លោក Yoochun ត្រូវបានចាប់ខ្លួនពីបទទិញមេតំហ្វេតាមីនចំនួន ១,៥ ក្រាម និងបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាមួយអតីតគូរដណ្តឹងរបស់គាត់។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះលោក Yoochun ត្រូវបានដោះលែងពីការឃុំឃាំងបន្ទាប់ពីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ខែ និងត្រូវបានព្យួររយៈពេល ២ ឆ្នាំសម្រាប់ការត្រួតពិនិត្យ និងការព្យាបាល។

នេះមានន័យថាក្នុងករណីដែលគាត់ប្រព្រឹត្តបទល្មើសក្នុងអំឡុងពេលសាកល្បង និងត្រួតពិនិត្យរយៈពេល ២ ឆ្នាំ គាត់នឹងត្រូវជាប់ពន្ធនាគារ ១០ ខែ។ មិនតែប៉ុណ្ណោះ Yoochun ក៏ត្រូវបានពិន័យប្រាក់ប្រមាណ ១,៤ លានវ៉ុន ដែលប្រហែលជា ១,២០០ ដុល្លារអាមេរិកផងដែរ៕

  

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម