ជួបជាមួយជ័យលាភី Guinness Acoustic Music Box ទាំង3នាក់ក្នុងកម្មវិធី រាត្រីកំសាន្ត ថ្ងៃសៅរ៍ នៅលើកញ្ចក់ទូរទស្សន៍ CTN
ស្ថានីយទូរទស្សន៍ CTN នឹងបង្ហាញជ័យលាភី Guinness Acoustic Music Box ទាំង៣ ដើម្បីអោយទស្សនិកជនបានស្គាល់នៅមុខមាត់ពិតរបស់ជ័យលាភីទាំង៣រូប ។
ជ័យលាភីទាំង៣ នឹងបញ្ចញទឹកដមសំលេង ជីវប្រវត្តិនៃការតស៊ូរហូតបានមកដល់វគ្គផ្ដាច់ព្រ័ត្រ នេះសុទ្ធតែឆន្ទះរបស់ជ័យលាភីដែលគាត់ខំប្រឹងប្រកួតប្រជែង ទាំងលំបាកពេលខ្លះគាត់ទាំង៣ មិនបានទាំងបាយទាំងទឹកទៅទៀត ។
នេះជាកក្តាមួយដែលធ្វើអោយគាត់ជោគជ័យទាំងទឹកភ្នែក អួលដើមករហូតដល់ពេលគាត់បានជ័យលាភី គាត់មានអារម្មណ៍ថាគាត់ហាក់បីដូចជាក្តីសង្ឃឹមបានមកដល់ហើយ ។ គាត់ទាំង៣នាក់បាននិយាយថា គាត់មានអារម្មណ៍រំភើបពេលដឹងថាឈ្នះ គាត់ថាមនុស្សម្នាកៗកុំអស់សង្ឃឹមត្រូវតែតស៊ូដល់ចុងបញ្ចប់ទើបដឹងថាវាលទទួលបានផលឬមិនបានផល ទោះគាត់ឈ្នះគេក៏ដោយ គាត់នៅមិនបោះបង់មិត្តភ័ក្ដិគាត់ចោលទេនៅតែរាប់អាន ស្រលាញ់គ្នានឹងចាប់ដៃគ្នាបន្តការងារជាមួយរៀងរហូត ។
ជាចុងបញ្ចប់គាត់បាននិយាយថាសូមបងប្អូនចូលរួមគាំទ្រក្រុមគាត់ផង បើមានកន្លែងខុសឆ្គងក្រុមគាត់នឹងកែប្រែបន្ថែម ហើយគាត់នឹងខំប្រឹងជាមួយនឹងតន្ត្រីចំរៀងរបស់អោយទស្សនិកជនស្តាប់កំម្សាន្ត។
សូមទស្សនិកជន ចូលរួមទស្សនាអោយបានច្រើនកុះករ នៅស្ថានីយទូរទស្សន៍CTN វេលាម៉ោង៥ល្ងាច នៅក្នុងកម្មវិធី រាត្រីកំសាន្ត ឬទស្សនាតាម ផេក របស់ទូរទស្សន៍CTN ៕
អត្ថបទ: ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍