Connect with us

ចិន ចេញបម្រាមសើយអាវនៅទីសាធារណៈ ព្រោះមានភាពអាម៉ាស់ដល់បរទេស

ចុះនៅកម្ពុជាវិញ?

ចិន៖ អភិបាលក្រុងមួយនៅខេត្ត Shandong ប្រទេសចិន បានដាក់បម្រាម ដោយហាមឃាត់បុរសៗ ធ្វើការសើយអាវ បង្ហាញក្បាលពោះ នៅទីសាធារណៈ ព្រោះតែធ្វើភាពអាប់ឱន អាម៉ាស់ និងបង្ហាញកង្វះការយល់ដឹងរបស់ប្រជាជន។

អាជ្ញាធរក្រុងជីណាន បានចេញប្រកាសថ្មីៗនេះថា អ្នកដែលសើយអាវបង្ហាញក្បាលពោះ នៅទីសាធារណៈ ដែលមានមនុស្សអ៊ូអរ ដូចជា សួនច្បារ ចំណតឡានក្រុង តំបន់ទេសភាព និងវិថីសំខាន់ៗ នឹងត្រូវប្រឈមនឹងការពិន័យ ដោយមិនអាចលើកលែងបានឡើយ។ ប្រជាជនមួយចំនួន បានបង្ហាញការគាំទ្រ និងសំណូមពរឱ្យអនុវត្តច្បាប់នេះ នៅទូទាំងប្រទេសចិនតែម្ដង។ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Weibo ម្នាក់បានសរសេរថា បើរាងស្អាតទៅមិនថាទេ តែអ្នកខ្លះរាងឡើងធាត់ ក្បាលពោះធំៗ។

ចំណែកអ្នកលេងម្នាក់ទៀត បង្ហាញពីការប្រឆាំងនឹងចំណាត់ការខាងលើ ដោយនិយាយថា អាជ្ញាធរគួរតែគិតពីរឿងដែលមានប្រយោជន៍ ជាជាងចំណាត់ការចំពោះរឿងដែលអត់ប្រយោជន៍ដូច្នេះ ៕

ប្រភព៖ Next Shark

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម