Connect with us

Legend Tiger ទទួលបានគម្រោងធំក្នុងការថតពាណិជ្ជកម្មដោយយកសុទ្ធតែតារាអន្តរជាតិមកសម្តែង

តោះរង់ចាំមើលលោក យ៉ាងគួ នៅក្នុងស្ពតរបស់ Legend Tigerទាំងអស់គ្នា!

ភ្នំពេញ៖ តារាអន្តរជាតិមកពីប្រទេសសិង្ហបូរីលោក Christopher Lee (ដែលគេស្គាល់ថាជាតួយ៉ាងគួសិង្ហបុរី) បានមកកាន់ប្រទេសកម្ពុជា នៅទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីត្រៀមថតពាណិជ្ជកម្ម ឲ្យគម្រោងខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម របស់ក្រុមហ៊ុន Royal Hong Lai Huat One Company Limited ជាមួយតារាខ្មែរ ពេជ្រ សិរីរត្ន័ ដែលមានទីតាំង នៅក្នុងតំបន់ទួលគោក រាជធានីភ្នំពេញ។

ការថតពាណិជ្ជកម្មជាមួយតារាក្រៅស្រុកដ៏ល្បីមួយនេះ នឹងត្រូវថត និងផលិតដោយក្រុមហ៊ុន Legend Tiger ដែលជាក្រុមហ៊ុនក្នុងស្រុកមួយដ៏មានជំនាញនៅក្នុងការផលិតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម។

ស្ពត ពាណិជ្ជកម្ម នេះ ផលិត ដោយក្រុម ហ៊ុន LEGEND TIGER ជា ក្រុមហ៊ុនតែមួយគត់ដែលផលិតស្ពត បាន ល្អ ជាងគេ ហើយ សម្បូរដោយធនធានមនុស្សដែលសុទ្ធតែមានបទពិសោធន៍ខ្ពស់ក្នុងការផលិតស្ពត ពាណិជ្ជកម្ម ។

សូមបញ្ជាក់ថា ក្រុមហ៊ុន LEGEND TIGER តែងតែសម្រិតសម្រាំងផ្តិតយករូបភាព និង គុណភាពសម្លេងយ៉ាងល្អឥតខ្ចោះដល់អតិថិជនដែលមានសុទ្ធសឹងតែជាផលិតផលធំៗ ក៏ដូចជាគម្រោងធំតួយ៉ាងដូចជាគម្រោងខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹមជាដើម៕

    Loading...

    ពេញនិយម