Connect with us

ពលរដ្ឋខ្មែរ ដែលធ្វើដំណើរទៅប្រទេសចិន គួរប្រុងប្រយ័ត្នពីការប្រើប្រាស់ឧបករណ៍ភ្ជាប់ប្រព័ន្ធអ៊ិនធើណេត មានផ្ទុកទិន្នន័យសំខាន់ៗផ្ទាល់ខ្លួន

បើតាមរបាយការណ៍ផ្លូវការមួយស្តីអំពីស្ថានភាពសន្តិសុខអ៊ីនធើណេតរបស់ប្រទេសចិន បង្ហាញថា បណ្តាញអ៊ីនធើណេតក្នុងទូរស័ព្ទ ប្រឈមនឹងហានិភ័យសន្តិសុខកាន់តែខ្ពស់ ។ របាយការណ៍ឆ្នាំ២០១៧ស្តីអំពីសន្តិសុខអ៊ីនធើណេតចិន បានសង្ខេបស្ថានភាពសន្តិសុខអ៊ិនធើណេតក្នុងប្រទេសចិន ក្នុងឆ្នាំ២០១៧។ របាយការណ៍នេះ បានចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅនៅក្នុងសន្និបាតមជ្ឈមណ្ឌលគ្រោះអាសន្នអ៊ីនធើណេតជាតិប្រចាំឆ្នាំ២០១៨។

ទិន្នន័យបានបង្ហាញថា ឧបករណ៍ដែលអាចភ្ជាប់អ៊ីនធើណេតបាន ដែលបានឆ្លងមេរោគចេញពីកុំព្យូទ័រ ក្នុងប្រទេសចិន មានចំនួន១២លាន៥សែន៦ម៉ឺនគ្រឿងក្នុងឆ្នាំ២០១៧ ទាបជាងឆ្នាំ២០១៦ចំនួន២៦.១ភាគរយ។ ប៉ុន្តែចំនួនកម្មវិធីមេរោគនៅលើបណ្តាញទូរស័ព្ទដៃ មានច្រើនជាង ២លាន ៥សែន ៣ម៉ឺនកម្មវិធីឯណោះ គឺ កើនឡើង២៣.៤ភាគរយ បើប្រៀបធៀបរវាងឆ្នាំ២០១៧និង២០១៦។ អ្នកជំនាញនិយាយថា ហានិភ័យសន្តិសុខនៃប្រព័ន្ធប្រតិបត្តិការនិម្មិតនិងមិននិម្មិត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលប្រយោជន៍ចំបងរបស់ប្រជាជនចិន។

លោក យ៉ាន ហានពីង នាយកមន្ទីរប្រតិបត្តិការនៃមជ្ឈមណ្ឌលគ្រោះអាសន្នអ៊ីនធើណេតជាតិ បាននិយាយថា “ចំនួនភាពងាយរងគ្រោះនៃសន្តិសុខអ៊ីនធើណេតនៅក្នុងឧបករណ៍ឆ្លាតវៃ ដែលភ្ជាប់អ៊ីនធើណេតក្នុងឆ្នាំ២០១៧ គឺមានច្រើនជាងឆ្នាំ២០១៦ ដល់ទៅជាងទ្វេដងឯណោះ។ ហើយចំនួននេះនៅតែបន្តកើនឡើងក្នុងឆ្នាំ២០១៨ ។ វាបង្ហាញថា ឧបករណ៍ថ្មីៗដែលភ្ជាប់អ៊ីនធើណេត ពិតជាមានការប្រឈមខ្ពស់ណាស់។” ទិន្នន័យឯកជនរបស់ប្រជាជនជាច្រើននាក់ រួមទាំង ទិន្នន័យអំពីអាសយដ្ឋានផ្ទះ អត្តសញ្ញាណ និងគណនីធនាគារផងនោះ សុទ្ធតែមានរក្សាទុកនៅក្នុងទូរស័ព្ទដៃ ជាកន្លែងដែលប្រឈមនឹងការឆ្លងមេរោគខ្ពស់បំផុត។

លោក ឈិន សៀវគ័ង ប្រធានសន្តិសុខបណ្តាញ ក្រុមហ៊ុនបច្ចេកវិទ្យាសន្តិសុខបណ្តាញ បានលើកឡើងថា “កម្មវិធីមេរោគទាំងនេះ គឺស្រដៀងនឹងមេរោគជាទូទៅដូចជា ត្រូចាន (Trojan) ដែរ។ មេរោគទាំងនេះ ឆ្លងចូលទូរស័ព្ទដៃតាមអ៊ីនធើណេត ហើយក៏hackចូលមើលទិន្នន័យឯកជនរបស់អ្នកប្រើទូរស័ព្ទ និងលួចលុយរបស់គេដោយសម្ងាត់តាមវិធីផ្សេងៗដូចជា ទិញទំនិញនិងកុម្ម៉ង់ទិញទំនិញអ្វីមួយ ដោយមិនឱ្យម្ចាស់ទូរស័ព្ទដឹងខ្លួន។”

ស្ថិតក្នុងស្ថានភាពបែបនេះ អ្នកប្រើទូរស័ព្ទដៃមានការចាំបាច់ត្រូវប្រុងប្រយ័ត្ន និង ត្រូវចៀសឱ្យឆ្ងាយពីឯកសារ ឬ ដំណរភ្ជាប់ទាំងឡាយណា ដែលគួរឱ្យសង្ស័យ ៕

    

    Loading...

    ពេញនិយម