Connect with us

គូស្នេហ៍អូស្ត្រាលី ឈឺធ្ងន់ ហើយដាក់បន្ទុកផាត់ថៃ ដែលខ្លួនញ៉ាំនៅភូកេត

គូស្នេហ៍អូស្ត្រាលី ឈឺធ្ងន់ ហើយដាក់បន្ទុកផាត់ថៃ ដែលខ្លួនញ៉ាំនៅភូកេត

គ្នាយើង ចូលចិត្តញ៉ាំម្ហូបថៃ ច្បាស់ជាស្គាល់ហើយ ផាត់ថៃ មានរសជាតិឆ្ងាញ់ ហើយភោជនីយដ្ឋានជាច្រើន នៅខ្មែរយើង ក៏មានមុខម្ហូបនេះដែរ។ តែគូស្នេហ៍អូស្ត្រាលី ១គូ អះអាងថា ពួកគេធ្លាក់ខ្លួនឈឺធ្ងន់ ប្រមាណ ១ឆ្នាំ ក្រោយទៅកម្សាន្ដ និងញ៉ាំផាត់ថៃ នៅកោះភូកេត ប្រទេសថៃ។
អ្នកស្រី Stacey Barnes អាយុ ៣២ឆ្នាំ និងលោក Ryan Prigg អាយុ ៣៩ឆ្នាំ អះអាងថា ពួកគេមានអាការៈគ្រុនក្តៅ ក្រោយញ៉ាំផាត់ថៃ នៅកោះភូកេត កាលពីឆ្នាំ២០១៧ ហើយភ្លាមៗនោះ ពួកគេបានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីវិញ។

ពេលទៅដល់ប្រទេសកំណើតវិញ គូស្នេហ៍ ដែលមានកូន ២នាក់នេះ បានធ្លាក់ខ្លួនឈឺ ដោយពុំអាចងើបពីគ្រែរួចនោះទេ ទោះបីជាពួកគេបានព្យាបាលជាមួយគ្រូពេទ្យជាច្រើនក៏ដោយ។ ពួកគេថា ពេលខ្លះ ពួកគេហើមពោះខ្លាំង និងភ្លាមៗ ក្រោយញ៉ាំអាហារតិចតួចប៉ុណ្ណោះ។ ជាងនេះទៅទៀត ពួកគេមានអាការៈត្រជាក់មុខយ៉ាងខ្លាំង និងមានដំបៅ(ក្នុង)មាត់។
រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបពួកគេបានជួបគ្រូពេទ្យម្នាក់ ជំនាញផ្នែកបារ៉ាស៊ីតក្នុងពោះវៀន។ គ្រូពេទ្យនេះ រកឃើញថា គូស្នេហ៍នេះ មានប៉ារ៉ាស៊ីត Dientamoeba fragilis នៅក្នុងពោះវៀន ហើយអាចជាសះស្បើយបាន លុះត្រាតែប្ដូរឈាម លេបពពួកថ្នាំអង់ទីប៊ីយូទិក ថ្នាំ Probiotics និងថ្នាំវីតាមីនកម្រិតខ្លាំង។
គ្រូពេទ្យ លើកឡើងថា ប៉ារ៉ាស៊ីត ប្រមាណ ២៥% មាននៅក្នុងខ្លួនមនុស្ស ហើយវាពុំមានការបញ្ជាក់បែបវិទ្យាសាស្ត្រណាមួយថា វាបង្កជំងឺនោះទេ។ ទោះយ៉ាងណា គូស្នេហ៍អូស្ត្រាលីនេះ បានអះអាងថា ម្ហូបថៃមួយមុខនេះ ធ្វើឲ្យពួកគេធ្លាក់ខ្លួនឈឺធ្ងន់ ហើយពួកគេ នឹងមិនត្រឡប់ទៅលេងប្រទេសថៃទៀតនោះទេ៕

ប្រភព៖ Hello Krupet

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com