Connect with us

ម៉ាដូណា សួរទៅកាន់ទស្សនិកជនថា “ជឿថាមានកុមាទេពខ្ទើយទេ”?

ជឿ ឬ មិនជឿ?

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោក ម៉ាដូណា ដែលជាតារាកំពូលកូរ បានចូលរួមក្នុងកម្មវិធីប្រកួតឈុតបុរាណ នៅប្រាសាទសំបូរព្រៃគុក ដែលរៀបចំដោយគ្រួសារតារាកម្ពុជា។

កម្មវិធីប្រកួតនេះត្រូវបានចូលរួមពីសំនាក់តារាល្បីៗប្រមាណ ១០០នាក់ ដែលក្នុងនោះក៏មានលោក ម៉ាដូណា និងដៃគូរបស់គាត់ផងដែរ។ បន្ទាប់ពីបានចូលរួម និងស្លៀកពាក់ឈុតបុរាណខ្មែរលោក ម៉ាដូណា បានបង្ហោះរូបថតជាមួយគូស្នេហ៍ លាយលំជាមួយចំណងជើងបែបកំប្លែងដែលបានសរសេរថា “បងប្អូនទាំងអស់គ្នា ជឿថាមាន កុមាទេពខ្ទើយទេ” ។

ចំណងជើងក្នុងន័យលេងសើចរបស់លោក ម៉ាដូណា បានធ្វើឱ្យទស្សនិកជនជាច្រើនអស់សំណើចយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា លោក ម៉ាដូណា បានបើកចំហពីចំណងស្នេហារបស់ខ្លួនជាមួយដៃគូរបស់គាត់ ព្រមទាំងបានបង្ហើបពីបំណងក្នុងការរៀបការផងដែរ៕

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម