Connect with us

រដ្ឋមន្ត្រីឥណ្ឌូណេស៊ី បបួលមេ Facebook ចែវក្តារបន្ទះប្រណាំងគ្នា

រដ្ឋមន្ត្រីឥណ្ឌូណេស៊ី ចង់ចែវក្តារបន្ទះប្រណាំងជាមួយ Mark Zuckerberg ផង?

ឥណ្ឌូណេស៊ី៖ លោកស្រី Susi Pudjiastuti រដ្ឋមន្ត្រីក្រសួងកិច្ចការដែនសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ចេញមតិនៅលើគណនីអ៊ីនស្តាក្រាមរបស់មេ Facebook ដោយបានបបួលលោក Mark Zuckerberg ចែវក្តារបន្ទះប្រណាំងគ្នាមួយស្មើ ហើយបើគាត់ឈ្នះ លោក Mark ត្រូវចែកភាគហ៊ុន ១០% របស់ Facebook ឱ្យគាត់។

លោក Mark Zuckerberg បានបង្ហោះរូបថតមួយសន្លឹក នៅលើអ៊ីនស្តាក្រាម ពីសកម្មភាពចែវក្តារបន្ទះ នៅបឹង Tahoe សហរដ្ឋអាមេរិក។ ចំពោះការបញ្ចេញមតិរបស់រដ្ឋមន្ត្រីឥណ្ឌូណេស៊ីនេះ លោកមិនទាន់បានឆ្លើយតបនៅឡើយទេ។ យ៉ាងណាមិញ នេះអាចគ្រាន់តែជាការបបួលលេងសើចតែប៉ុណ្ណោះ។

លោកស្រី Susi បន្តថា បើបានភាគហ៊ុន ១០% របស់ Facebook គាត់នឹងលក់ហ៊ុនយកលុយ ដើម្បីទិញទូកល្បាត ទុកប្រើប្រាស់សម្រាប់ការពារដែនទឹកឥណ្ឌូណេស៊ី ពីទូកនេសាទខុសច្បាប់របស់បរទេស។ ហើយលោកស្រី នឹងទិញទូកនេសាទរាប់ពាន់គ្រឿង ចែកជូនប្រជានេសាទឥណ្ឌូណេស៊ីផងដែរ។

នៅដើមខែកក្កដា ឆ្នាំ២០១៩នេះ លោកស្រី Susi បានអះអាងថា ក្រសួងបានបណ្តេញទូកនេសាទខុសច្បាប់ជាង ១ម៉ឺនគ្រឿងចេញពីដែនទឹកឥណ្ឌូណេស៊ី បើមិនដូច្នោះទេ អាជ្ញាធរនឹងបាញ់ពន្លិចទូកនេសាទទាំងនោះ៕

ប្រភព៖ Jakartapost

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម