Connect with us

តារាលំដាប់កំពូល Donnie Yen ធ្លាប់ធ្លាក់ខ្លួននៅសល់ប្រាក់ត្រឹមតែ១៣ដុល្លារក្នុងហោប៉ៅ

គាត់បានមានប្រសាសន៍ថា “ជីវិតមានឡើងមានចុះ”

ហុងកុង៖ Donnie Yen ជាតារានិយមសម្តែងរឿងដែលទាក់ទងនឹងក្បាច់គុណ និង ទទួលបានប្រជាប្រិយភាពរហូតដណ្តើមបានពានរង្វាន់ជាតារាឆ្នើមយ៉ាងច្រើន។ លោកគឺជាតារាលំដាប់របស់អាស៊ី នៅក្នុងអំឡុងឆ្នាំ២០០០ ដែលអាចរកចំណូលបានខ្ពស់ជាងគេ ក្នុងខ្សែភាពយន្តចំនួន ៤ និង ផ្សព្វផ្សាយផលិតផលចំនួន ៦ ក្នុងឆ្នាំ២០១៣ ដោយអាចរកចំណូលបានរហូតដល់ ២៨,៤លានដុល្លារឯណោះ។

ប៉ុន្តែលោកក៏ធ្លាប់មានពេលវេលាដែលលំបាកបំផុតផងដែរ ក្នុងបទសម្ភាសន៍មួយដែលលោកបានរៀបរាប់ថា ជីវិតមានឡើងមានចុះ មានពេលមួយដែលលោក ពិតជាមានការពិបាកខ្លាំង រហូតត្រូវពឹងផ្អែកលើក្រុមការងារផលិតករ ដើម្បីផ្តល់អាហារឱ្យដោយសារលោក មានប្រាក់ត្រឹមតែ ១៣ដុល្លារប៉ុណ្ណោះក្នុងខ្លួន។

គួរបញ្ជាក់ថា ពេលវេលាដែលលំបាកនេះ ប្រហែលជាលោក សំដៅលើជីវិតនៅក្នុងឆ្នាំ១៩៩៧ ដែលពេលនោះ លោកមានវ័យ៣៤ឆ្នាំ និង ធ្លាក់ខ្លួនខ្លាំងរហូតត្រូវធ្វើការខ្ចីប្រាក់ពីអ្នកចងការប្រាក់ និង មិត្តរួមការងារទៀតផង ដោយសារលោក មិនមានសមត្ថភាព សូម្បីតែចំណាយលើការចាយវាយប្រចាំថ្ងៃ។

លោក បានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ១៩៩៣ និង ទទួលបានកូនប្រុសម្នាក់ បច្ចុប្បន្នអាយុ២៤ឆ្នាំ ប៉ុន្តែរយៈពេល២ឆ្នាំក្រោយមកក្នុងឆ្នាំ១៩៩៥ លោក ក៏បានចែកផ្លូវគ្នាជាមួយភរិយា រហូតដល់ឆ្នាំ២០០៣ លោក ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងរាជនីសម្រស់កាណាដា និង ទទួលបានកូនស្រីអាយុ ១៥ឆ្នាំម្នាក់ និង ម្នាក់ទៀតអាយុ ១២ឆ្នាំ។ បច្ចុប្បន្នលោក នៅតែបន្តថតខ្សែភាពយន្តជាបន្តបន្ទាប់ដែលតម្រូវឱ្យលោក ត្រូវធ្វើការហោះហើរចេញក្រៅប្រទេសជាញឹកញាប់ ក្នុងការថត ជាហេតុធ្វើឱ្យលោក មិនមានពេលវេលាសម្រាប់ក្រុមគ្រួសារឡើយ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម