កក្រើកវេជ្ជសាស្ត្រ! ក្រោយវះកាត់ប្ដូរស្បូន ស្ត្រីម្នាក់សម្រាលកូនដោយជោគជ័យ
កក្រើកវេជ្ជសាស្ត្រ! ក្រោយវះកាត់ប្ដូរស្បូន ស្ត្រីម្នាក់សម្រាលកូនដោយជោគជ័យ
មានរឿងកក្រើកផ្នែកវេជ្ជសាស្ត្រមួយ កាលពីម្សិលមិញ គឺស្ត្រីម្នាក់ បានសម្រាលកូនពីស្បូន ដែលទទួលបានតាមរយៈការវះកាត់ផ្លាស់ប្ដូរពីអ្នកផ្សេង។ នេះជាដំណឹងល្អមួយ សម្រាប់ស្ត្រីដែលពុំអាចមានកូនបាន ដោយសារតែបញ្ហាស្បូន។
នេះជាករណីដំបូង នៅអាមេរិក និងជាករណីទី២ លើពិភពលោក ដែលស្រ្តីម្នាក់បានសម្រាលកូន ដែលទទួលបានតាមរយៈការវះកាត់ផ្លាស់ប្ដូរពីអ្នកផ្សេង។ វេជ្ជបណ្ឌិត បានសម្រាលកូនឲ្យស្ត្រីដែលសុំមិនបញ្ចេញអត្តសញ្ញាណម្នាក់នេះ ដោយវះកាត់ កាលពីខែមិថុនា កន្លងទៅ។ គ្លីនិក Cleveland ដែលទទួលខុសត្រូវលើករណីនេះ បញ្ជាក់ថា ទាំងការវះកាត់ផ្លាស់ប្ដូរ និងផ្ដល់កំណើត ជាផ្នែកមួយនៃការស្រាវជ្រាវរបស់គ្លីនិក ដើម្បីជួយស្ត្រី ដែលមិនអាចមានកូនបាន ដោយសារបញ្ហាស្បូន។
គ្លីនិកដដែលបន្ថែមថា វេជ្ជបណ្ឌិតបានវះកាត់ផ្លាស់ប្ដូរស្បូនឲ្យស្រ្តីខាងលើនេះ កាលពីឆ្នាំ២០១៧ ខណៈដែលស្ត្រីម្នាក់នេះ កើតមកពុំមានស្បូននោះទេ។ បន្ទាប់មក ស្ត្រីម្នាក់នេះ បានចាប់ផ្ដើមពពោះ នៅចុងឆ្នាំ ២០១៨ តាមរយៈការបង្កកំណើតក្រៅខ្លួន (In Vitro Fertilization)។
ការសម្រាលកូន ដែលទទួលបានដោយការវះកាត់ផ្លាស់ប្ដូរដូច្នេះ បានកើតឡើងលើកទី១ នៅក្នុងប្រទេសប្រេស៊ីល នៅឆ្នាំ២០១៧។ ស្រដៀងគ្នានឹងករណីខាងលើដែរ ស្ត្រីវ័យ ៣២ឆ្នាំម្នាក់ ដែលកើតមកពុំមានស្បូន បានវះកាត់ផ្លាស់ប្ដូរស្បូនរបស់ស្ត្រីវ័យ ៤៥ឆ្នាំម្នាក់ ដែលស្លាប់ដោយជំងឺដាច់សរសៃឈាមខួរក្បាល៕
ប្រភព Hello Krupet

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍