អ្នកចូលចិត្តផ្សងព្រេង និងធម្មជាតិ មិនគួរមើលរំលង “ភ្នំទំព័រ” ឡើយ!
ទេសភាពនៅទីនោះ ពិតជាស្រស់ស្អាតមែន!
ពោធិ៍សាត់៖ យោងតាមទំព័រហ្វេសប៊ុកដែលមានឈ្មោះថា OnePixture បានឱ្យដឹងថា “ភ្នំទំព័រ” ស្ថិតនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ វាមានកម្ពស់ ១៥៥១ ម៉ែត្រ និងចម្ងាយប្រមាណ ៣២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ភ្នំទំព័រ (អ្នកស្រុកមួយចំនួនហៅថា ភ្នំសំព័រ) ជាភ្នំខ្ពស់ជាងគេលំដាប់ទី៣ នៅកម្ពុជា បន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស។
ការធ្វើដំណើរទៅកាន់ទីនោះ មានភាពងាយស្រួល តាមរយៈរថយន្តរហូតដល់ភូមិទំព័រ។ នៅទីនោះ មានសហគមន៍មួយ ឈ្មោះថា សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៧ ហើយទទួលស្គាល់ដោយក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល។ សហគមន៍នេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការការពារព្រៃឈើ និងសម្បត្តិធម្មជាតិ នៅតំបន់នោះទាំងមូល។
OnePixture ឱ្យដឹងថា ពីភូមិទំព័រទៅកាន់ជំរំទីមួយ គេត្រូវដើរដោយប្រើពេលប្រហែល ១ម៉ោងកន្លះ។ ស្ថានភាពផ្លូវឡើងភ្នំទំព័រ មានសភាពពិបាកបន្តិច ដោយសារវាចោតខ្លាំង រអិល ជាពិសេសពេលមានភ្លៀង។ នៅជំរំទីមួយ គេអាចមើលទេសភាពយ៉ាងស្រស់ស្អាត។ ពីជំរំទីមួយទៅកាន់ជំរំទីពីរ គេត្រូវប្រើពេលប្រហែល ៤ទៅ ៥ម៉ោង។ ចូលដល់ជំរំទីពីរ ជាតំបន់ព្រៃក្រាស់ ដែលត្រជាក់ហើយសើម។
ពីជំរំទី២ ទៅកាន់កំពូលភ្នំទំព័រ ត្រូវប្រើពេលប្រហែល ៣ម៉ោងទៀត។ ដំណាក់កាលនេះ ស្ថានភាពផ្លូវ រាងពិបាកបន្តិច ដោយសារផ្លូវមានព្រៃក្រាស់ងាយវង្វេង រអិល និងសម្បូរដោយសត្វទៀក (សត្វទៀក ស្រដៀងទៅនឹងសត្វឈ្លើង ប៉ុន្តែវាងាយនឹងបេះចេញជាងឈ្លើង នៅពេលវាខាំ)។ ដំណើរទៅកាន់កំពូលភ្នំ គេនឹងជួបប្រទះអូរទឹក ២-៣កន្លែង។ ទឹកអូរនោះ គេអាចផឹកបាន។ សម្រាប់អ្នក ដែលចង់ឡើងដល់កំពូលភ្នំ គួរត្រៀមសម្លៀកបំពាក់ សម្រាប់អាកាសធាតុត្រជាក់ពិសេសនៅពេលយប់។
ការឡើងភ្នំទំព័រ អាចរាងពិបាកជាងការឡើងភ្នំឱរ៉ាល់ ដោយសារទំព័រ ពុំសូវទាន់មានមនុស្សទៅច្រើន ហេតុនេះតម្រាយផ្លូវស្ថិតនៅស្ថានភាពដើមស្ទើរទាំងស្រុង។ មួយវិញទៀត ទំព័រសម្បូរកន្លែង ដែលមានទេសភាពស្អាតច្រើនសម្រាប់អ្នកចូលចិត្តធម្មជាតិ។ ហេតុនេះការទៅទស្សនាភ្នំទំព័រ តាមរយៈសហគមន៍ ក៏រួមចំណែកលើកកម្ពស់ជីវភាពបងប្អូននៅសហគមន៍ ក៏ដូចជាបានចូលរួមការពារព្រៃឈើផងដែរ៕
ប្រភពអត្ថបទ និងរូបភាព៖ OnePixture
កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍