Connect with us

Taylor Swift ឈរកំពូលតារាង ជាតារាដែលមានចំណូលខ្ពស់បំផុតប្រចាំឆ្នាំ

Taylor Swift ចាំ ៣ឆ្នាំ ទម្រាំអាចដណ្ដើមចំណាត់ថ្នាក់លេខ១ មកវិញបាន

អាមេរិក៖ តារាចម្រៀងដ៏ល្បីល្បាញ Taylor Swift បានជាប់ជាតារាដែលរកចំណូលបានច្រើនបំផុត នៅក្នុងរបាយការណ៍ចុងក្រោយ របស់ Forbes ប្រចាំឆ្នាំ២០១៩ ដោយមានចំណូល ១៤៨ លានផោន ឬ ១៨៥ លានដុល្លារអាមេរិក។ Taylor Swift ដែលបានឈរនៅលេខ១ ផងដែរ កាលពីឆ្នាំ២០១៦ បានឡើងមកឈរលើកំពូលតារាងសាជាថ្មី ដោយសារបទចម្រៀង ការប្រគំតន្ត្រី និង កិច្ចព្រមព្រៀងផ្សេងៗ។

តារាម៉ូដែល Kylie Jenner មានចំណូលចំនួន ១៧០ លានដុល្លារអាមេរិក ឈរនៅលេខ២ ចំណែក Kenye West បានចំណូល ១៥០លានដុល្លារអាមេរិក ឈរលេខ៣ ក្នុងឆ្នាំ២០១៩។

Ed Sheeran ជាតារាចម្រៀង និងអ្នកនិពន្ធរបស់ចក្រភពអង់គ្លេស ដែលរកចំណូលបានច្រើនបំផុត ចំនួន ១១០ លានដុល្លារអាមេរិក។

របាយការណ៍របស់ Forbes ដែលទើបតែចេញផ្សាយកាលពីពេលថ្មីៗនេះ បានចាត់ចំណាត់ថ្នាក់តារាចម្រៀង កីឡាករបាល់ទាត់ និងអ្នកធ្វើការក្នុងផ្នែកកម្សន្ត ក្នុងរយៈពេល ១២ខែចុងក្រោយ៕

ប្រភព៖ Standard

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម