Connect with us

ការប្រឡងបាក់ឌុបសម្រាប់ឆ្នាំ ២០១៨ ចាប់ផ្តើមនៅថ្ងៃនេះ ជាមួយបេក្ខជនជាង ១១ម៉ឺននាក់

ការប្រលងបាក់ឌុបនៅថ្ងៃនេះ គឺជាការប្រលងលើកទី៥ហើយ ក្រោមការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅរបស់របស់រាជដ្ឋាភិបាលកម្ពុជា អាណត្តិទី ៥ បើគិតចាប់តាំងពីឆ្នាំ ២០១៤មក ដែលមានឯកឧត្តម ហង់ ជួនណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលមានការរឹតបន្តឹងការប្រលងយ៉ាងតឹងរឹងបំផុត ក្រោមពាក្យស្លោកថា «អ្នកចេះ គឺជាប់»។


ដើម្បីធានាថា ការប្រលងនេះមានភាពល្អប្រសើរចម្រាញ់យកបាននូវធនធានចំណេះដឹងដ៏ពិតប្រាកដនោះ មិនត្រឹមតែមន្រ្តីអប់រំនោះទេ ដែលដាក់ពង្រាយតាមដានការប្រលង ក្រសួងអប់រំបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធដាក់អ្នកអ្នកសង្កេតការណ៍ចូលរួមតាមដានការប្រលងនេះផងដែរ។


ការប្រលងបាក់ឌុបនៅឆ្នាំនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨។ មានបេក្ខជនប្រលង ១១ម៉ឺន ៧ពាន់ ០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៥មណ្ឌល ដែលត្រូបានចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។
ការប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងបានប្រើប្រាស់គណៈមេប្រយោគចំនួន ៣១១០៨នាក់ ចែកចេញពីរផ្នែក គឺដំណាក់សំណេរចំនួន ១៥៨០០នាក់ និងដំណាក់កាលអត្រាកំណែ ១៤៤០០នាក់។ នៅឆ្នាំនេះដែរ ក៏មានការចូលរួមពី អ្នកសង្កេតការណ៍មកពី អង្គភាពប្រឆាំងអំពើពុករលួយជាង ៦ពាន់នាក់។
បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួន ណារ៉ុន បានអះអាងថា សម្រាប់ការប្រលងនេះ ទោះបីជាមានបេក្ខជនប្រលងជាប់មានចំនួនតិចក្តី ក៏ក្រសួងមិនមានការប្រឡងជាលើកទី២ ដូចឆ្នាំ២០១៤នោះទេ។ ក្រសួងចំណាចថវិកាជិត ៥លានដុល្លារ សម្រាប់ការប្រឡងនេះ។ សម្រាប់លទ្ធផលនៃការប្រឡងបេក្ខជន ដែលមាន ៥០០ពិន្ទុខ្ពស់បំផុត និងពិន្ទុ ២៣៧ជាប់មធ្យម។


ដើម្បីធានាឲ្យដំណើរការប្រលងនៅឆ្នាំប្រព្រឹត្តទៅដោយល្អប្រសើរ សុក្រិតត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពនោះ ក្រសួងអប់រំ មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះទេ បានដាក់ចេញនូវបម្រាមចំនួន ១៦ចំណុចផងដែរ ឲ្យបេក្ខជនធ្វើការអនុវត្តន៍។ បម្រាមទាំង ១៦ចំណុចនោះរួមមាន៖
១៖ មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២។
២៖ មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធ ចូលក្នុងមណ្ឌលប្រឡង។
៣៖ មិនត្រូវយកសៀវភៅ និងសំណេឯកសារគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង។
៤៖ មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធ ជាតិផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅសំណេឯកសារ ប្រដាប់គិតលេខ នាឡិកាដៃ ដែលមានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស។
៥៖ មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ។
៦៖ មិនត្រូវប្រើពាក្យសំដី អាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬក្នុងបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ។
៧៖ មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការ ចំពោះការត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យស្រាវជ្រាវរើរកសំណេឯកសារ និងសម្ភារផ្សេងៗ ដែលត្រូវហាមឃាត់មិនឲ្យយកចូលក្នុងមណ្ឌលប្រឡង។
៨៖ មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណា ដែលគ្មានហត្ថលេខារបស់អនុរក្ស។
៩៖ មិនត្រូវមិនចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង។
១០៖ មិនត្រូវងើបឈរ ងាកឆ្វេង-ស្ដាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ។

    

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម