Connect with us

ដំណឹងអាក្រក់! ប្រជាជនពិភពលោក កើនជិត ៨ពាន់លាននាក់ហើយ

ត្រឹម៣២ឆ្នាំសោះ កើនជិត ៣ពាន់លាននាក់!

បរទេស៖ គិតត្រឹមឆ្នាំ១៩៨៧ ពិភពលោក មានប្រជាជន ៥ពាន់លាននាក់។ ៣២ឆ្នាំក្រោយមក តួលលេខបានកើនដល់ ៧,៧ពាន់លាននាក់ហើយ។ ហើយគិតត្រឹមឆ្នាំ២០៥០ ប្រជាជនពិភពលោក នឹងកើនឡើងថែម ២ពាន់លាននាក់ទៀត។ នេះជាការចុះផ្សាយរបស់សារព័ត៌មាន CNN ។

ប្រទេសចំនួន៩ មាន ឥណ្ឌា នីហ្សេរីយ៉ា ប៉ាគីស្ថាន កុងហ្គោ អេត្យូពី តង់ហ្សានី ឥណ្ឌូណេស៊ី អេហ្ស៊ីប និង សហរដ្ឋអាមេរិក នឹងមានកំណើនខ្ពស់ជាងគេ ឬ ពាក់កណ្ដាលនៃកំណើនប្រជាជនពិភពលោក គិតពីបច្ចុប្បន្នដល់ឆ្នាំ២០៥០។

ដោយឡែក នៅតំបន់អាស៊ាន ឡាវ និង កម្ពុជា មានអត្រាកំណើនខ្ពស់ជាងគេ គឺ ១,៥៣% និង ១,៤៦%។ គិតត្រឹមឆ្នាំ២០១៩ ឡាវមានប្រជាជន ជាង ៧,១លាននាក់ ចំណែកកម្ពុជា មានជាង ១៦,៤ លាននាក់។

ថៃ និងមីយ៉ាន់ម៉ា មានអត្រាកំណើនយឺតជាងគេ គឺ ០,២៨% និង ០,៦៣% ។ សិង្ហបុរី មានអត្រា ០,៨១%៕

ប្រភព៖ CNN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម