នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ វគ្គជម្រុះដំបូងនៃ MasterChef Khmer រដូវកាលទី២ នឹងចាប់ផ្តើមហើយ
នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ វគ្គជម្រុះដំបូងនៃ MasterChef Khmer រដូវកាលទី២ នឹងចាប់ផ្តើមហើយ
កម្មវិធីប្រកួតធ្វើម្ហូបធំបំផុត និងទទួលបានការគាំទ្រខ្លាំងជាងគេនៅក្នុងប្រទេសកម្ពុជា MasterChef Khmer នឹងឈានចូលមកដល់ជាថ្មីក្នុងពេល ១សប្តាហ៍ទៀតប៉ុណ្ណោះ ។
វគ្គដំបូងគឺជាវគ្គជម្រុះបេក្ខជន បេក្ខនារី នៅទូទាំងប្រទេសកម្ពុជា ដូច្នេះបើសិនជាបងប្អូនមានបំណងចង់ក្លាយជាកំពូលចុងភៅឯកនៃ MasterChef Khmer រដូវកាលទី២ កុំភ្លេចនាំយកម្ហូបដែលជាស្នាដៃរបស់លោកអ្នក មកឱ្យចុងភៅជំនាញភ្លក់ទាំងអស់គ្នា ។
ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមការងារផលិតកម្មវិធីទូរទស្សន៍របស់ CTN នឹងធ្វើដំណើរទៅចែកចាយ និងទទួលពាក្យប្រកួតជ្រើសរើសបេក្ខជន បេក្ខនារី MasterChef Khmer រដូវកាលទី២ តាមបណ្តាខេត្ត និងក្រុង ទៅតាមពេលវេលាដូចខាងក្រោម ៖
- ខេត្ត កំពង់ចាម ចាប់ពីថ្ងៃទី ២០ និង ២១ កក្កដា នៅសណ្ឋាគារ ៧មករា
- ខេត្ត សៀមរាប ចាប់ពីថ្ងៃទី ២៣ និង ២៤ កក្កដា នៅសណ្ឋាគារ ណេតឈើរ៉ា រីសត
- ខេត្ត បាត់ដំបង ចាប់ពីថ្ងៃទី ២៦ និង ២៧ កក្កដា នៅសណ្ឋាគារ ខេមរាបាត់ដំបង ១
- រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៣០-៣១ កក្កដា និង ១ សីហា នៅស្ថានីយទូរទស្សន៍ CTN ឬស្សីកែវ ចាប់ទទួលពាក្យពីម៉ោង ៩ ព្រឹក តទៅ !!!
ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ MasterChef Khmer ឬ ទំនាក់ទំនងមកលេខទូរស័ព្ទ 099 888 773 និង 061 555428 ។ កុំខ្លាចនឹងបង្ហាញស្នាដៃធ្វើម្ហូបរបស់ខ្លួន កំពូលចុងភៅឯក MasterChef Khmer រដូវកាលទី២ ជាមួយនឹងប្រាក់រង្វាន់ដល់ទៅ ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក គឺអាចជាអ្នក ។
MasterChef Khmer រដូវកាលទី២ នាំមកជូនយ៉ាងវិសេសវិសាលផ្តាច់មុខដោយ GANZBERG ៕
អត្ថបទ៖ លីន រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍