ចៅអធិការវត្តនៅវៀតណាម ត្រូវចាប់ខ្លួនពីបទរំលោភក្មេងអាយុ១៤ឆ្នាំនៅសណ្ឋាគារ
ហួសថ្លែង! សមាធិនៅសណ្ឋាគារ?
វៀតណាម៖ កាលពីពេលថ្មីៗនេះ ចៅអធិការវត្តពីរ នៅខេត្ត Dong Thap និង Kien Giang ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបទរំលោភក្មេងស្រីអាយុ ១៤ឆ្នាំ នៅក្នុងសណ្ឋាគារ។ ចៅអធិការវត្ត Huynh Minh Toan ព្រះជន្ម ៤២វស្សា បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកពុទ្ធសាសនា នៅឯក្រៅប្រទេស។
ក្មេងស្រីដែលជាជនរងគ្រោះ ត្រូវបានឪពុកម្ដាយ បញ្ចូនឱ្យទៅរៀនខាងសមាធិជាមួយសិស្សមួយក្រុម នៅវត្តខាងលើ។ នៅទីក្រុង Can Tho ចៅអធិការវត្តដដែល បាននាំក្មេងស្រី ១៤ឆ្នាំនោះ ទៅសមាធិនៅសណ្ឋាគារ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ ជនរងគ្រោះ បានប្រាប់បុគ្គលិកសណ្ឋាគារថា ចៅអធិការវត្តនោះ បានរំលោភនាង ហើយរាយការណ៍ទៅប៉ូលិស។ ចៅអធិការវត្តដែលរំលោភក្មេងស្រីនោះ អាចនឹងត្រូវជាប់ពន្ធនាគារ ពី ៧ ឆ្នាំ ដល់ មួយជីវិត តាមច្បាប់របស់វៀតណាម។ ក្នុងឆ្នាំ២០១៨ កុមារ ១៦០០នាក់ ត្រូវបានបំពារបំពានផ្លូវភេទ នៅក្នុងប្រទេសវៀតណាម៕
ប្រភព៖ Vietnam Express
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍