Connect with us

“Peninsula” ចំណងជើងថ្មីក្នុងរឿង Train to Busan វគ្គ២

វគ្គ២ មិនមែនហៅ Train to Busan ទៀតទេ

កូរ៉េ៖ ក្រោយពីរឿង Train to Busan បានចាក់បញ្ចាំងកាលពីឆ្នាំ២០១៦ ដោយទទួលបានប្រាក់ចំណូលរហូតដល់៨៧លានដុល្លាមក ពេលនេះរឿងដែលទទួលបានជោគជ័យខ្លាំងក្នុងចំណោមទីផ្សារអន្តរជាតិជាច្រើន “Train to Busan” ដែលដឹកនាំដោយលោក Yeon Sang-ho ក៏កំពុងតែដំណើរការថតវគ្គ២ និង បានចេញចំណងជើងជាផ្លូវការថា “Peninsula”។

ជាក់ស្តែង រឿង Train to Busan គឺជាសាច់រឿងដែលទាក់ទងពីការឆ្លងមេរោគម្យ៉ាងដែលបានធ្វើឱ្យមនុស្សក្លាយជា Zombie និង បានបំផ្លាញមនុស្សជាច្រើនស្ទើរទូទាំងប្រទេស។

ខ្សែភាពយន្តល្បីមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថាក្នុងស្រុក ឬ ក្រៅស្រុឡើយ ដូចនេះទើបអ្នកដឹកនាំ Yeon Sang-ho ក៏កំពុងដំណើរការថតវគ្គ២បន្តទៀត ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទជាក់លាក់ណាមួយបង្ហាញពីពេលវេលាចាក់បញ្ចាំងឡើយ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម