Connect with us

#4 Manchester City ចាប់អារម្មណ៍លើ Dani Alves ខណៈកីឡាកររូបនេះកំពុងទំនេរស្រាប់

#4 Manchester City ចាប់អារម្មណ៍លើ Dani Alves ខណៈកីឡាកររូបនេះកំពុងទំនេរស្រាប់

អង់គ្លេស៖ Manchester City ត្រូវបានរាយការណ៍ថា ចាប់អារម្មណ៍អតីតខ្សែការពារស្លាបស្តាំ PSG កីឡាករ Dani Alves តាំងពីមុនពេលយុទ្ធនាការឈ្នះពានរង្វាន់ Copa America របស់ប្រេស៊ីល។

លោក Pep Guardiola ចង់ពង្រឹងខ្សែការពាររបស់លោកនៅរដូវក្តៅនេះ ជាពិសេសដើម្បីធ្វើឲ្យប្រសើរឡើងនូវតំបន់ខាងស្ដាំ និងរកអ្នកមកជំនួស Vincent Kompany ដែលបានចាកចេញ ខណៈ Alves ត្រូវគេដឹងថា កំពុងស្វែករកក្លិបកំពូលមួយដើម្បីលេង ដោយមានគោលបំណងចង់ជាប់ក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួត World Cup ២០២២។

ដើម្បីសម្រួលដល់ផ្ទេរយក Alves ក្រុមម្ចាស់ជើងឯកអង់គ្លេសអាចនឹងត្រូវលក់ Danilo ដែលបច្ចុប្បន្នត្រូវបានផ្សារភ្ជាប់ជាមួយ Juventus និង Inter Milan ដើម្បីយកលុយទៅផ្ដល់ថ្លៃឈ្នួលដល់ខ្សែការពារថ្មី។

Alves សឹងតែចូលរួមធ្វើការជាមួយអតីតគ្រូបង្វឹករបស់ Barcelona ម្ដងទៀតកាលពីឆ្នាំ ២០១៧ ប៉ុន្តែភ្លាមៗនោះខ្សែការពារវ័យ ៣៦ឆ្នាំរូបនេះប្ដូរចិត្តទៅលេងនៅ PSG ជំនួសវិញ៕

ប្រភព trollkhmer

    Loading...

    ពេញនិយម