សមាជិកក្រុម Super Junior លោក Kangin ប្រកាសចាកចេញពីក្រុម
ទីបំផុតគាត់បានសម្រេចចិត្តដើរចេញ
កូរ៉េ៖ Kangin អតីតសមាជិកក្រុម Super Junior បានសម្រេចចិត្តចាកចេញពីក្រុមដោយសារមិនចង់នាំទុកដល់សមាជិកក្រុមព្រោះតែបញ្ហាផ្ទាល់ខ្លួនឡើយ ក៏ព្រោះតែកាលពីឆ្នាំ២០១៧ Kangin ត្រូវបានចោទប្រកាន់ពីបទបង្កជម្លោះនៅកន្លែងផឹកស៊ី ការបើកបរក្នុងស្ថានភាពស្រវឹង និង ការពាក់ព័ន្ធនឹងអំពើរំលោភសេពសន្ធវៈ។
លោកបានធ្វើការសុំអភ័យទោសទៅដល់ក្រុមអ្នកគាំទ្រដែលបានស្រលាញ់ និង គាំទ្ររូបលោកអស់រយៈពេល១៤ឆ្នាំមកនេះ លោកបាននិយាយថា វាប្រហែលជាយឺតពេល ប៉ុន្តែទោះបីជាលោកបានចាកចេញពីក្រុមហើយដើរផ្លូវខ្លួនឯងក៏ដោយក៏លោកនៅតែដឹងគុណ និង នៅតែធ្វើការសុំទោសដល់ទស្សនិកជនដដែល។
Label SJ បានបញ្ជាក់ថា លោក Kangin បានចាកចេញពីក្រុមក៏ពិតមែន ប៉ុន្តែគាត់នៅតែជាសិល្បៈករម្នាក់នៅក្នុងក្រុមហ៊ុនដដែលហើយយើងគោរពការសំរេចចិត្តរបស់គាត់ ទោះបីជាយ៉ាងណាក៏មិនមានផលប៉ះពាល់ដល់កិច្ចសន្យាផ្តាច់មុខរវាងគាត់ជាមួយក្រុមហ៊ុនដែរ៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍