“បើសិនគ្មានក្តីស្រមៃហេតុអ្វីខ្ញុំត្រូវមកកំពង់សោម” បទថ្មីរបស់ជនជាតិចិនពីខេត្តព្រះសីហនុ
អត្ថន័យក្តុលក្តួលខ្លាំងណាស់
ខេត្តព្រះសីហនុ៖ អ្នកទេសចរជាច្រើនមិនថាក្នុងស្រុក ឬ ក្រៅស្រុក តែងជ្រើសរើសខេត្តព្រះសីហនុសម្រាប់ថ្ងៃវិស្សមកាលរបស់ពួកគេដោយសារទីនោះមានសមុទ្រ និង ឆ្នេរដ៏ស្រស់ត្រកាល ដូចនេះហើយទើបធ្វើឱ្យជនបរទេសជាច្រើន ជាពិសេសជនជាតិចិនបានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីបោះទុនវិនិយោគ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះក៏មានជនជាតិចិនមួយក្រុមបានផលិតវីដេអូបទចម្រៀងមួយដែលរៀបរាប់ពីជីវិតតស៊ូខិតខំធ្វើការនៅខេត្តព្រះសីហនុដោយខ្លឹមសារបទចម្រៀងបានបកស្រាយពីមូលហេតុដែលចង់បំពេញក្តីសុបិន្ត ទើបធ្វើឱ្យពួកគេសុខចិត្តឃ្លាតឆ្ងាយពីស្រុកកំណើតដើម្បីធ្វើដំណើរមកប្រទេសកម្ពុជាទោះបីជាហត់នឿយ និង នឹករលឹកដល់គ្រួសារប៉ុណ្ណាក៏សុខចិត្តទ្រាំទាំងឈឺចាប់។
មិនត្រឹមតែប៉ុណ្ណោះដោយសារតែឃើញសមុទ្រ និង ឆ្នេរនៅប្រទេសកម្ពុជាមានភាពល្អស្រស់ត្រកាលខ្លាំងទើបពួកគេមានបំណងចង់អភិវឌ្ឍឱ្យមានអគារខ្ពស់ៗ និង កាន់តែរីកចម្រើនទាន់សម័យកាលដោយការបោះទុនធ្វើពាណិជ្ជកម្មតូចធំជាច្រើន។ អត្ថន័យក្នុងបទចម្រៀងក៏បានបញ្ជាក់ផងដែរថា ប្រសិនបើគ្មានក្តីសុបិន្តទេ ក៏ពួកគេមិនមានមូលហេតុអ្វីនឹងមកប្រទេសកម្ពុជា និង វិនិយោគ ធ្វើការនៅខេត្តព្រះសីហនុនេះដែរ។ ចង់ដឹងថាវីដេអូនោះថត និង សម្តែងយ៉ាងម៉េចខ្លះ តោះទៅមើលទាំងអស់គ្នា៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍