Connect with us

ManUtd យល់ព្រមតម្លៃជាមួយ Leicester ដែលធ្វើឲ្យ Maguire ក្លាយជាខ្សែការពារថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ

ManUtd យល់ព្រមតម្លៃជាមួយ Leicester ដែលធ្វើឲ្យ Maguire ក្លាយជាខ្សែការពារថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ

អង់គ្លេស៖ សារព័ត៌មាន SunSport បានឲ្យដឹងថា Manchester United បានយល់ព្រមកិច្ចព្រមព្រៀងតម្លៃ ៨០ លានផោនជាមួយ Leicester ដើម្បីផ្ដួល ManCity ក្នុងការទិញ Harry Maguire។

ManUtd នឹងចំណាយប្រាក់ ៦០លានផោនជាមួយទឹកប្រាក់ចំនួន ២០លានផោនបន្ថែម សម្រាប់ខ្សែការពារកណ្តាលវ័យ ២៦ឆ្នាំរបស់អង់គ្លេសរូបនេះ ដែលនឹងអាចធ្វើតេស្តសុខភាពនៅ Old Trafford ក្នុងពេលឆាប់ៗនេះ។

ក្រុមបិសាចក្រហមបានផ្តួលគូប្រជែងរបស់ពួកគេគឺ ManCity ដើម្បីយកខ្សែការពារកណ្ដាលរូបនេះ ហើយ Maguire នឹងក្លាយជាខ្សែការពារថ្លៃបំផុត ដែលអ្នកគ្រងតំណែងមុនគឺ Virgil van Dijk ដែលផ្ទេរទៅ Liverpool ក្នុងតម្លៃ ៧៥លានផោន កាលពីឆ្នាំ ២០១៨៕

ប្រភព trollkhmer

    Loading...

    ពេញនិយម