Connect with us

Arsenal ដំឡើងការដេញថ្លៃដល់ ២៥លានផោនសម្រាប់ខ្សែការពាររបស់ក្លិប Celtic

Arsenal ដំឡើងការដេញថ្លៃដល់ ២៥លានផោនសម្រាប់ខ្សែការពាររបស់ក្លិប Celtic

អង់គ្លេស៖ Arsenal បានដំឡើងទឹកប្រាក់ដល់ ២៥លានផោនសម្រាប់ខ្សែការពារ Kieran Tierney របស់ Celtic ខណៈកីឡាករអន្តរជាតិស្កុតឡែនរូបនេះក៍ត្រូវបានជឿជាក់ថា ចង់ធ្វើដំណើរទៅភាគខាងត្បូងផងដែរ។

ក្រុមម្ចាស់ជើងឯកស្កុតឡេនបានច្រានចោលនូវការផ្តល់ជូនដំបូងចំនួន ១៥លានផោនពីក្លិបនៅ English Premier League កាលពីខែមុន។ ប៉ុន្តែក្រុមកាំភ្លើងធំបានធ្វើការដេញថ្លៃថ្មីមួយកាលពីថ្ងៃសុក្រ ហើយបើទោះបីជាត្រូវបានរាប់បញ្ចូលការដំឡើងថ្លៃខ្លួននេះ ត្រូវបានគិតថាកិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេចសម្រាប់ខ្សែការពារឆ្វេង។

ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ Tierney នឹងក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ស្កុតលែន ដោយមានតម្លៃខ្លួន ២៥ លានផោន៕

ប្រភព trollkhmer

    Loading...

    ពេញនិយម