Connect with us

ផេះមួយក្រឡពីសាកសព អាចច្នៃជាត្បូងពេជ្រដ៏មានតម្លៃ

ច្នៃមនុស្ស ឬ សត្វចិញ្ចឹមដែលខ្លួនស្រលាញ់ឱ្យមានតម្លៃបំផុត

សហរដ្ឋអាមេរិក៖ នៅសហរដ្ឋអាមេរិកមនុស្សដែលបានស្លាប់បាត់បង់ជីវិតគឺគេតែងតែយកទៅបញ្ចុះនៅទីបញ្ចុះសពរបស់ពួកគេ ប៉ុន្តែប្រហែលនៅឆ្នាំ២០២០ខាងមុខនេះអាចនឹងវិវឌ្ឍន៍ដោយយកមនុស្ស ឬ សត្វចិញ្ចឹមជាទីស្រលាញ់ដែលបានបាត់បង់ជីវិតរបស់ពួកគេមកបំលែងជាគ្រាប់ពេជ្រជំនួសវិញម្តង ដោយសារក្រុមហ៊ុន Algordanza ដែលជាក្រុមហ៊ុនពាណិជ្ជកម្មលក់ ពេជ្រអនុស្សាវរីយ៍នៅសហរដ្ឋអាមេរិកបានរកឃើញការបំលែងសាកសពឱ្យទៅជាគ្រាប់ពេជ្រដោយលោក Rinaldo Willy។

យ៉ាងហោចណាស់ក្រុមហ៊ុនចំនួន៥បានផ្តល់ជូនសេវា ពេជ្រអនុស្សាវរីយ៍ ដែល Algordanza នៅប្រទេសស្វីសគឺជាតំបន់មេឧស្សាហកម្ម ហើយការផ្តល់ជូនសេវាកម្មនេះមានចំនួន៣៣ប្រទេស និង បានលក់ចេញត្បូងពេជ្រចំនួន១០០០គ្រាប់ក្នុងឆ្នាំ២០១៦។ ការច្នៃគ្រាប់ពេជ្រសាកសពដែលអាចឱ្យអ្នករក្សាទុកមនុស្ស ឬ សត្វជាទីស្រលាញ់របស់អ្នកជារៀងរហូតនេះដែរ គឺត្រូវការផេះពីការដុតសាកសពនោះយ៉ាងហោចណាស់ ៥០០ក្រាម ដែលចំនួននេះវិស្វករអាចធានាកាបូនមានគ្រប់គ្រាន់ក្នុងការធ្វើពេជ្រអនុស្សាវរីយ៍នេះបាន។

គួរបញ្ជាក់ផងដែរថា ពេជ្រគឺជាទម្រង់គីមីមួយ នៅពេលកាបូនត្រូវនឹងកម្ដៅខ្លាំងប្រហែល ២.២០០ អង្សា ហើយកម្លាំងសង្កត់ខ្ពស់ប្រមាណជា ៣២ ម៉ឺនគីឡូក្នុងមួយអ៊ីញការ៉េ នៅពេលដែលប៉ះត្រូវនឹងផ្ទៃត្រជាក់របស់ផែនដីវានឹងកកើតជាគ្រាប់ពេជ្រដោយឯកឯង ចំណែកឯពេជ្រដែលច្នៃពីសាកសពមនុស្សគឺគេប្រើម៉ាស៊ីនដែលមានកម្តៅរហូតដល់១៣៧០ និង ត្រូវចំណាយរយៈពេល៦ទៅ៨សប្តាហ៍នៅក្នុងម៉ាស៊ីនដើម្បីបង្កើតជាត្បូង ប៉ុន្តែប្រសិនក្នុងករណីអតិថិជនចង់បានត្បូងធំ រយៈដែលត្រូវធ្វើក៏យូរតាមនោះដែរ រីឯតម្លៃក្នុង០.៣ ការ៉ាត់គឺ៣០០០ដុល្លា៕

   

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម