Connect with us

គួរប្រុងប្រយ័ត្ន នៅពេលទិញឪសថមកប្រើប្រាស់ ខណៈសមត្ថកិច្ចបន្តរកឃើញឪសថដែលវេចខ្ចប់មិនត្រឹមត្រូវតាមច្បាប់

ភ្នំពេញ ៖ ឪសថចំនួន ២៣មុខ មានចំនួន ៥០០កេស ត្រូវបានសមត្ថកិច្ចរកឃើញថា បានធ្វើការវេចខ្ចប់ដោយខុសច្បាប់ នៅទីតាំងមួយកន្លែងក្នុងសង្កាត់អូរបែកខ្អម ខណ្ឌសែនសុខ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវរកប្រភព និង អ្នកពាក់ព័ន្ធដទៃទៀត ក្នុងករណីឪសថក្លែង ក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាពពលរដ្ឋទំាងនេះ ។


បើយោងតាមព័ត៌មានពីគណកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ និង សុវត្ថិភាពសង្គម បានអោយដឹងថា ឪសថទាំងនេះ ត្រូវបានសមត្ថ កិច្ចចុះបង្រ្កាប កាលពីចុងសប្តាហ៍ នៅទីតាំងក្រុមហ៊ុននាំចូលនិងចែកចាយឪសថ ដែលមានឈ្មោះ រស្មី សួគ៌ និងមាន តំណាងក្រុមហ៊ុន ឈ្មោះថា ហោ ឈុន ។


បើតាមគណកម្មាធិការនេះ ក៏បានបញ្ជាក់ផងដែរថា ឪសថទាំងនេះត្រូវបានលួចវេចខ្ចប់ និង ចែក ចាយ ដោយមិនអនុលោមទៅតាមច្បាប់ រួមនឹងការរកឃើញនូវឪសថ ផុតសុពលភាពមួយចំនួន ផងដែរ ។ ជាមួយគ្នានេះសមត្ថកិច្ច ក៏សង្ស័យផងដែរថា ទីតាំងនេះ ក៏ជាកន្លែងកែសុពលភាពនៃ ការប្រើប្រាស់ឪសថផងដែរ ។


ផ្អែកតាមលទ្ធផលនៃការចុះបង្រ្កាបនោះ សមត្ថកិច្ចរកឃើញឪសថចំនួន ២៣មុខ មាន៥០០កេស ស្មើរនឹងជាង ១លាន ៣ សែនគ្រាប់ និង ជិត ៧ម៉ឺនកញ្ចប់ រួមនឹងឪសថផុតសុពលភាពប្រើប្រាស់ ចំនួន ២០កេស ។ ជាមួយគ្នានេះ សមត្ថកិច្ចជំនាញក៏បានអំពាវនាវអោយពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះការទិញ ឪសថយកមកប្រើប្រាស់ ដោយត្រូវពិនិត្យមើលសុពលភាព និង ប្រភពឪសថ អោយបាន ច្បាស់លាស់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម