Connect with us

ទីក្រុង១នៅកូឡុំប៊ី ស្រោចទឹកមន្ត កម្ចាត់ឧបទ្រពចង្រៃ ដោយប្រើឧទ្ធម្ភាគចក្រ

ពិតជាទំនើបមែន!

កូឡុំប៊ី៖ ទីក្រុង Buenaventura នៃប្រទេសកូឡុំប៊ី បានរៀបចំពិធីស្រោចទឹកមន្ត រំដោះគ្រោះ កម្ចាត់ឧបទ្រពចង្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីស្រោចទឹក។ ទីក្រុងនេះ ល្បីខាងសម្បូរបទឧក្រិដ្ឋ អំពើពុករលួយ ភាពក្រីក្រ និងការជួញដូរគ្រឿងញៀន។

មកទល់ពេលនេះ នៃឆ្នាំ២០១៩ មានករណីឃាតកម្ម ៥១ករណី បានកើតឡើងក្នុងទីក្រុង Buenaventura ។ អាចារ្យនៃគ្រិស្តសាសនាមួយរូបនៅទីក្រុងកូឡុំប៊ីខាងលើ បានឱ្យដឹងថា៖ “នៅ Buenaventura ពួកយើងត្រូវតែកម្ចាត់ពពួកបិសាចអសុរកាយ ដើម្បីស្វែងរកភាពស្ងប់សុខ ដែលបានបាត់បង់ដោយសារតែបទឧក្រិដ្ឋ អំពើពុករលួយ និងការជួញដូរគ្រឿងញៀន”។ អាចារ្យដដែលបន្តថា ទឹកមន្ត សម្រាប់លើករាសី នៅទីតាំងដែលមានអ្នកស្លាប់ដោយសារអំពើហិង្សា ។

សូមជម្រាបថា កាលពីឆ្នាំ២០១៨ ទីក្រុងនេះ បានបើកវគ្គបណ្តុះបណ្ដាលខ្លីមួយ ស្ដីពីការបណ្ដេញព្រាយបិសាច ដោយសារតែតម្រូវរបស់រដ្ឋាភិបាល៕

ប្រភព៖ The Guardian

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម