Miss Grand Thailand ឆ្នាំ ២០១៩ ថាឱ្យ Miss Universe មានរាងធាត់
ប្រជាជនថៃ និងបរទេសជាច្រើនមិនពេញចិត្តគាត់ទេនាពេលនេះ!
ថៃ៖ កាលពីពេលថ្មីៗនេះ ប្រទេសថៃបានរកឃើញ Miss Grand Thailand ឆ្នាំ ២០១៩ សម្រាប់តំណាងឱ្យប្រទេសរបស់ខ្លួននៅលើឆាកអន្តរជាតិហើយ។ Miss Grand ប្រទេសថៃដែលបានគ្រងមកុដនៅក្នុងឆ្នាំនេះបានទៅលើកញ្ញា Arayha Coco Suparurk ដែលជាបវរកញ្ញាមកពីខេត្ត Nakhon Phanom។
ទោះបីជាកញ្ញា Coco មានសម្រស់ស្រស់ស្អាត និងទទួលបានជ័យលាភីក៏ដោយ ប្រជាជនថៃ និងប្រិយមិត្តរបស់កម្មវិធី Miss Grand អន្តរជាតិជាច្រើន មិនពេញចិត្តចំពោះគាត់នោះទេ។ មូលហេតុដែល Coco មិនត្រូវបានគេពេញចិត្តសម្រាប់តំណាងឱ្យថៃនោះគឺ Coco បានបញ្ចេញមតិទៅលើរាងកាយរបស់ Miss Universe កញ្ញា Catriona Gray ដោយនាងបានប្រៀបធៀបរាងកាយរបស់គាត់ ហើយបាននិយាយថាគាត់មានរូបរាងធាត់។ ការប្រៀបធៀបនេះហើយដែលបានធ្វើឱ្យ Coco ទទួលបានការមិនពេញចិត្តជាច្រើន៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍