Floyd ចេញមុខរៀបចំសង្វៀនប្រកួតរវាង Justin Bieber និង Tom Cruise
មានអ្នកចាក់សាំងបន្ថែមទៀត
អាមេរិក៖ Floyd Mayweather អ្នកប្រដាល់ដែលមានទ្រព្យសម្បត្តិចាយមិនអស់ បានប្រាប់ TMZ Sports ថា គាត់នៅខាង Justin Bieber ប្រសិនបើ តារាចម្រៀងរូបនេះ ព្រមឡើងសង្វៀនប្រកួតជាមួយ Tom Cruise ។
Floyd បាននិយាយថា ខ្លួននឹងធ្វើជាអ្នកផ្សព្វផ្សាយឱ្យ Justin Bieber និង Tom Cruise ដែលជាតារាសម្ដែងដ៏ល្បី ក្នុងភាពយន្ត Mission Impossible ។ Floyd ធ្លាប់ហៅ Justin ឱ្យជួយផ្សព្វផ្សាយ នៅពេលការប្រកួតរបស់គេជាច្រើនលើក ហើយអ្នកប្រដាល់អាមេរិកនេះ ក៏ធ្លាប់បង្ហាត់ Justin ពីក្បាច់ប្រដាល់ខ្លះៗនាពេលកន្លងទៅផងដែរ។ យ៉ាងណា ចាប់ពីឆ្នាំ២០១៧ អ្នកទាំងពីរ បានចែកផ្លូវគ្នា ទៅតាមមុខរបររៀងៗខ្លួន។
គួររំឭកថា Justin បានបបួល Tom Cruise ឡើងសង្វៀនដាក់ទ្រុង UFC កាលពីខែមុន បន្ទាប់ពីប៉ះទង្គិចពាក្យសម្ដីគ្នា៕
ប្រភព៖ TMZ Sports
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍