Connect with us

វីរុសកាចសាហាវ ឆក់យកជីវិតក្មេងប្រុសវ័យ ៩ឆ្នាំ ត្រឹមតែមួយសប្តាហ៍

វីរុសកាចសាហាវ ឆក់យកជីវិតក្មេងប្រុសវ័យ ៩ឆ្នាំ ត្រឹមតែមួយសប្តាហ៍

ក្មេងតូចអាយុ ៩ ឆ្នាំម្នាក់ មកពីក្រុង Milpitas រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលមានសុខភាពល្អធម្មតា ប្រកួតរហូតដល់ពានរង្វាន់ ប្រភេទខ្សែក្រវ៉ាត់ខ្មៅតេក្វាន់ដូ តែបែរជា ត្រូវបាត់បង់ជីវិត ដោយសារតែវីរុសម្យ៉ាង។

តាមសារព័ត៌មានអាមេរិក កុមារា Tristan Ang ត្រូវមេរោគម្យ៉ាង ឈ្មោះ Adenovirus ឆក់យកជីវិតរបស់គេ ត្រឹម ១ សប្តាហ៍ប៉ុណ្ណោះ ក្រោយពេល កុមារដើមកំណើតអាស៊ី សញ្ជាតិអាមេរិក រូបនេះ ទៅប្រកួតក្បាច់គុនកូរ៉េ តេក្វាន់ដូ ក្នុងតំបន់នៃរដ្ឋកាលីហ្វ័រញ៉ា។

វីរុស Adenovirus ជាមេរោគម្យ៉ាង បង្កឱ្យផ្លូវដង្ហើមឈឺធ្ងន់ធ្ងរ ដោយរោគសញ្ញាជំងឺដែលបង្កឡើងដោយវីរុសនេះ ដូចគ្នាទៅនឹង គ្រុនផ្តាសាយធម្មតា ភ្នែកឡើងក្រហមផ្កាឈូក រលាកសួត ហើយភាគច្រើន ជំងឺនេះបង្កដោយវីរុសនេះ ច្រើនកើតឡើងលើកុមារ ធ្វើឱ្យប្រព័ន្ធស៊ាំចាប់ចុះខ្សោយភ្លាមៗ។

មកទល់ពេលនេះ ទាំងគ្រូពេទ្យ និងឪពុកម្តាយរបស់ Tristan Ang ពុំទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ ថាតើ វីរុសនេះឆ្លងទៅកុមារតូចខាងលើដោយរបៀបណា និងពីពេលណានោះទេ យ៉ាងណាមិញ ក្រុមគ្រូពេទ្យ ក៏កំពុងស្រាវជ្រាវ ទៅលើករណីខាងលើនេះយ៉ាងល្អិតល្អន់៕

ប្រភព៖ Hello Krupet

    Loading...

    ពេញនិយម