Connect with us

Liverpool ចង់នាំយក Coutinho ទៅទឹកដី Anfield វិញ

លក់ហើយ ទិញមកវិញ ពិបាកយល់ចិត្តណាស់!

បរទេស៖ យោងតាមកាសែត Calciomercato.it បានឱ្យដឹងថា ក្រុមហង្សក្រហម Liverpool កំពុងព្យាយាមយ៉ាងខ្លាំង ក្នុងការនាំយក Coutinho ទៅលេងនៅទឹកដី Anfield វិញ។

តាមពាក្យចរចាមអារ៉ាមមួយចំនួន បានឱ្យដឹងថា Coutinho បានយល់ព្រមក្នុងការវិលត្រឡប់ទៅកាន់ក្លិបចាស់ខ្លួន ដែលទើបតែឈ្នះពានរង្វាន់ Champions League ដើម្បីធ្វើការជាមួយ Klopp។

សម្រាប់ពេលនេះ ក្លិបនៅអង់គ្លេស បានដាក់សំណើខ្ចីជើងខ្សែប្រយុទ្ធរូបនេះ រយៈពេលពីរឆ្នាំ ជាមួយជម្រើសទិញ ដែលមានតម្លៃ ៨៨លានផោន។ តែការផ្តល់ជូននេះ ហាក់ដូចជាមិនបានទាក់ទាញ Barcelona នោះទេ ព្រោះក្រុមម្ចាស់ជើងឯកអេស៉្បាញ ចង់ទុក Coutinho ដោះដូរជាមួយនឹង Neymar ៕

ប្រភព៖ trollkhmer

    Loading...

    ពេញនិយម