តុក្កតា Momo នឹងបង្ហាញខ្លួនក្នុងខ្សែភាពយន្តរន្ធត់ក្នុងពេលឆាប់ៗនេះ
ប្តូរជាល្បែងកម្សាន្ត មកជាខ្សែភាពយន្តវិញម្តង
កម្សាន្ត៖ តុក្កតា Momo ដែលមានរូបរាងពាក់កណ្តាលជាមនុស្ស និង ពាក់កណ្តាលជាសត្វបក្សី បានធ្វើឱ្យកក្រើកបណ្ដាញទំនាក់ទំនងសង្គម Youtube កាលពីឆ្នាំ២០១៨ ពេលនេះ ត្រូវបានយកមកថតជាសាច់រឿង នៅក្នុងភាពយន្តរន្ធត់ទៅវិញ។
តុក្កតាដែលមានឈ្មោះ Momo បង្កើតឡើងដោយវិចិត្រករជនជាតិជប៉ុន keisuke Aiso ដែលលោកឱ្យឈ្មោះថា “Mother Bird” បានបង្ហាញខ្លួននៅក្នុងការតាំងពិពណ៌ នៅប្រទេសជប៉ុន កាលពីឆ្នាំ២០១៦។ វាត្រូវបានជនបោកបញ្ឆោត យកតុក្កតានេះ ដើម្បីបង្កើតជាល្បែងកម្សាន្តមួយមានឈ្មោះ ”Momo Challenge” ដែលលើកទឹកចិត្តឱ្យក្មេងៗនាំទុក្ខទោសដល់ខ្លួន រហូតមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។
ទោះជាយ៉ាងណាភាពយន្តនេះ មិនទាន់មានចំណងជើងនៅឡើយ ចំណែកឯសាច់រឿង មានការបូកបញ្ចូលរឿងព្រេងជប៉ុន ដែលស្ត្រីម្នាក់ បានស្លាប់នៅពេលសម្រាលកូន៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍