Connect with us

រញ្ជួយដីនៅបាលី បណ្ដាលឱ្យខូចខាតខ្លោងទ្វារដ៏ល្បី នៅព្រឹកនេះ(មានវីដេអូ)

នៅមុននេះ រញ្ជួយដីនៅបាលី!(មានវីដេអូ)

ឥណ្ឌូណេស៊ី៖ រញ្ជួយដី កម្រិត ៦រ៉ិចទ័រ បានកើតឡើងនៅកោះទេសចរណ៍ដ៏សំខាន់របស់ប្រទេសឥណ្ឌូណេស៊ី បាលី នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩ បណ្ដាលឱ្យខូចខាតខ្លោងទ្វារបុរាណ ដ៏ល្បីមួយ នៅតំបន់ Nusa Dua ។ មិនមានសេចក្ដីរាយការណ៍ពីការអាចកើតមាន នៃរលកយក្សស៊ូណាមិ នោះទេ។

អាជ្ញាធរឥណ្ឌូណេស៊ី បានឱ្យដឹងថា រញ្ជួយដី បានកើតឡើងនៅម៉ោងប្រហែល ៨:១៨ នាទីព្រឹក ថ្ងៃទី១៦កក្កដា នៅភាគនិរតី តំបន់ Nusa Dua ដែលជាកន្លែងទេសចរណ៍ដ៏ធំមួយ។ អានុភាពរបស់វា បានប៉ះពាល់ដល់កោះបាលី ផងដែរ។ យ៉ាងណាមិញ មនុស្ស ៥នាក់បានរងរបួសស្រាល។

ខ្លោងទ្វារមួយដែលអ្នកទេសចរ និយមទៅថតរូបនៅទីនោះ បានរងការខូចខាត។ ចំណែក សាលារៀនមួយ បានបាក់ធ្លាក់ដំបូលក្បឿង នៅ Ungasan លើកោះបាលី៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Jakarta Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com