ស្ងាត់ៗ លោក Keisuke Honda បានបង្ហាញខ្លួននៅក្លិបលីគកំពូលហុល្លង់
លោក Honda គ្រោងផ្លាស់ទៅលេងក្លិបហុល្លង់?
ហុល្លង់៖ អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda បានទៅដល់ប្រទេសហុល្លង់ ដើម្បីជួបជាមួយថ្នាក់ដឹកនាំក្លិបបាល់ទាត់ VVV-Venlo នៅលីគកំពូលហុល្លង់ នេះបើតាមវីដេអូដែលត្រូវបានបង្ហោះដោយលោក Honda នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។
VVV-Venlo ជាអតីតក្លិបរបស់លោក Honda ដែលបច្ចុប្បន្នមានវ័យ៣៣ឆ្នាំ។ លោកបានផ្ទេរទៅកាន់ CSKA Moscow នៅរុស្ស៊ី រួចទើបត្រូវបានចាប់អារម្មណ៍ពីក្លិបបាល់ទាត់ AC Milan នៅអ៊ីតាលី កាលពីឆ្នាំ២០១០។ Honda ក៏បន្តទៅចូលរួមជាមួយក្លិប Pachuca នៅម៉ិកស៊ិក មុននឹងក្លាយជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ខណៈទទួលបានកុងត្រាជាកីឡាករអាជីពនៅក្លិប Melbourne Victory នៅអូស្ត្រាលី ។
Honda បានជួបជាមួយថ្នាក់ដឹកនាំក្លិប VVV-Venlo ក្នុងដំណើរទៅកាន់ហុល្លង់ ។ លោក Marco Rogers នាយកគ្រប់គ្រងក្លិប បាននិយាយថា Honda ធ្លាប់ជាកីឡាករដ៏សំខាន់របស់ពួកគេ ទាំងផ្នែកផ្សព្វផ្សាយ និងហិរញ្ញវត្ថុ។ ការមកដល់លើកនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ក្នុងដំណាក់កាលដែលលោក មិនទាន់ជាប់កុងត្រាជាមួយក្លិបណាមួយ។ លោកបន្តថា បើក្លិបផ្សេងៗ មិនអាចចរចាត្រូវជាមួយ Honda បានជោគជ័យទេនោះ លោកអាចពិចារណាលើរូបគាត់។
មិនមានសេចក្ដីរាយការណ៍ ពីការចរចាលើកុងត្រាថ្មីរវាងលោក Honda និងក្លិប VVV-Venlo នោះទេ។ គេដឹងថា លោក Honda ទៅហុល្លង់លើកនេះ គឺដើម្បីទទួលការហ្វឹកហាត់ពីក្លិបមួយនេះ ជាក់ស្ដែង គាត់បានចូលទីលានហ្វឹកហាត់ជាមួយកីឡាករដទៃទៀតផងដែរ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍