គ្រាន់តែទៅដល់អ៊ីតាលីមិនបានប៉ុន្មានផង Ramsey សរសើរគ្រូថ្មីភ្លាម
គ្រាន់តែទៅដល់អ៊ីតាលីមិនបានប៉ុន្មានផង Ramsey សរសើរគ្រូថ្មីភ្លាម
អ៊ីតាលី៖ Aaron Ramsey កំពុងរីករាយនឹងការលេងក្រោមការដឹកនាំរបស់លោក Maurizio Sarri នៅ Juventus បន្ទាប់ពីបានឃើញភាពជោគជ័យរបស់គាត់នៅ Chelsea កាលពីរដូវកាលមុន។
ខ្សែបម្រើកណ្តាលវេលស៍ វ័យ ២៨ឆ្នាំ បានចូលរួមជាមួយ Juventus ពី Arsenal ដោយឥតតម្លៃខ្លួន បន្ទាប់ពី Chelsea បានផ្តួលក្រុមកាំភ្លើងធំក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅក្នុងក្របខ័ណ្ឌ Premier League។
Ramsey បាននិយាយថា៖ “ខ្ញុំដឹងពីគ្រូបង្វឹកនេះតាំងពីពេលគាត់នៅប្រទេសអង់គ្លេសកាលពីឆ្នាំមុន។គាត់មានទស្សនៈផ្ទាល់ខ្លួនរបស់គាត់ ហើយខ្ញុំប្រាកដណាស់ថា កីឡាករទាំងអស់នៅទីនេះនឹងសម្របខ្លួនបានយ៉ាងល្អ។ គាត់បានឈានដល់វគ្គផ្តាច់ព្រ័ត្រពីរ និងឈ្នះមួយក្នុងចំណោមនោះ ហើយក៍បានដឹកនាំក្រុមតោខៀវស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង៤ នេះមិនងាយស្រួលទេក្នុងការធ្វើ ដូច្នេះវាពិតជាជោគជ័យសម្រាប់គាត់នៅទីនោះ”៕
ប្រភព៖ trollkhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍