Connect with us

ភ្នាក់ងាររបស់ Coutinho ថា មានតែក្លិបមួយប៉ុណ្ណោះនៅ Premier League ដែលខ្សែប្រយុទ្ធប្រេស៊ីលចង់ទៅលេង

ភ្នាក់ងាររបស់ Coutinho ថា មានតែក្លិបមួយប៉ុណ្ណោះនៅ Premier League ដែលខ្សែប្រយុទ្ធប្រេស៊ីលចង់ទៅលេង

អេស៉្បាញ៖ យោងតាមភ្នាក់ងារលោក Kia Joorabchian បានអោយដឹងថា Philippe Coutinho នឹងពិចារណាត្រលប់ទៅលេងនៅ Premier League ដើម្បីលេងជាមួយ Liverpool ដោយឡែកការផ្លាស់ទៅកាន់ ManUtd នឹងមិនអាចទៅរួចនោះទេ។

Coutinho បានផ្ទេរទៅកាន់ Barcelona ពីទីក្រុង Liverpool កាលពីខែមករាឆ្នាំ២០១៨ ហើយក្លិបហង្សក្រហមមួយនេះទទួលបានថ្លៃផ្ទេរចំនួន ១៦០លានអឺរ៉ូជាមួយនឹងប្រាក់បន្ថែម។ រូបគេបានបង្ហាញខ្លួនអោយសមនឹងការលេងដ៏រឹងមាំមួយក្នុងប៉ុន្មានខែដំបូងនៅទឹកដី Camp Nou ខណៈដែលបញ្ចប់រដូវកាល ២០១៧-១៨ រកបាន ៨គ្រាប់ក្នុង ១៨ប្រកួតនៅ La Liga ។ ប៉ុន្តែខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមិនសូវសប្បាយចិត្តក្នុងលីហ្គចុងក្រោយ ដោយរកបានប្រាំគ្រាប់ប៉ុណ្ណោះនៅក្នុងការចាប់ផ្តើមចំនួន ២២លើក ខណៈដែលគាត់បរាជ័យក្នុងការបំពេញតាមការរំពឹងទុក។

លោក Joorabchian បាននិយាយថា៖ “ក្លិប Manchester United គឺជាក្លិបដ៏អស្ចារ្យ ប៉ុន្តែវាពិតជាលំបាកខ្លាំងណាស់សម្រាប់ Coutinho ក្នុងការផ្លាស់ទៅលេងនៅទីនោះ។ ពិតជាមានការលំបាកខ្លាំងណាស់សម្រាប់កីឡាកររូបនេះទៅលេងឲ្យក្លិបគូប្រជែងរបស់ Liverpool “ ៕

ប្រភព  trollkhmer

    Loading...

    ពេញនិយម