Connect with us

Spurs ត្រៀមលុយទិញ Bale ប៉ុន្តែគ្មានលទ្ធភាពផ្ដល់ប្រាក់នឿយហត់ច្រើនដូចនៅ Real ទេ

Spurs ត្រៀមលុយទិញ Bale ប៉ុន្តែគ្មានលទ្ធភាពផ្ដល់ប្រាក់នឿយហត់ច្រើនដូចនៅ Real ទេ

អេស៉្បាញ៖ Gareth Bale ហាក់ដូចជាមិនមាននៅក្នុងផែនការរបស់ Zinedine Zidane ហើយអាចវិលត្រឡប់ទៅ White Hart Lane វិញ។

យោងតាមកាសែត Marca បានឲ្យដឹងថា Spurs បានត្រៀបលុយ ៥០ ទៅ៦០ លានអឺរ៉ូ ដើម្បីនាំយកកីឡាករវេលស៍មកកាន់ក្របខ័ណ្ឌ Premier League វិញ ប៉ុន្តែក្រុមមាន់ខ្នាយមាសបានប្រាប់អ្នកតំណាងរបស់ Bale ថា ពួកគេអាចមានលទ្ធភាពឲ្យថ្លៃឈ្នួលត្រឹមតែពាក់កណ្តាលនៃប្រាក់ឈ្នួលអប្បបរមា ១៧លានអឺរ៉ូប៉ុណ្ណោះ។

ដោយឡែកភ្នាក់ងាររបស់ Bale បានអះអាងម្តងហើយម្តងទៀតថា កីឡាករវ័យ ៣០ឆ្នាំរូបនេះ រីករាយនៅ Real Madrid ហើយចង់ក្លាយជាផ្នែកមួយនៃការរៀបចំរបស់ Zidane នៅរដូវកាលនេះទៀតផង៕

ប្រភព  trollkhmer

    Loading...

    ពេញនិយម