Connect with us

តោះទៅមើលទិដ្ឋភាពក្នុងការសម្ពោធរឿង “ព្រឺ” របស់ផលិតកម្ម ខ្មែរមេគង្គ

កុំភ្លេចចូលរួមគាំទ្រភាពយន្តខ្មែរទាំងអស់គ្នាណា!

ភ្នំពេញ៖ កាលពីម្សិលមិញនេះផលិតកម្ម “ខ្មែរមេគង្គ” បានរៀបចំពិធីសម្ពោធរឿង “ព្រឺ” ជាផ្លូវការរបស់ខ្លួនដោយមានការចូលរួមពីសំនាក់ភ្ញៀវកិត្តិយស និងតារាល្បីៗយ៉ាងច្រើនកុះករ។ រឿង “ព្រឺ” គឺជារឿងប្រភេទបែបស៊ើបអង្កេត រន្ធត់ និងពញ្ញាក់អារម្មណ៍ ដែលរៀបរាប់ពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយ លាយលំជាមួយឃាតកម្ម ដែលនឹងធ្វើឱ្ទស្សនិកជនជក់ចិត្តនៅក្នុងការតាមដានសាច់រឿងតាំងពីដើមរហូតដល់ចប់ក្នុងការស្វែងរកថានរណាជាឃាតកពិតប្រាកដ។

គួរបញ្ជាក់ផងដែរថារឿង «ព្រឺ» នឹងធ្វើការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ចាប់ពីថ្ងៃទី១៨ ខែកក្កដា ២០១៩ នេះតទៅ។ ជាថ្មីម្តងទៀតហើយ ស្ថានីយ៍ទូរទស្សន៍ CTN និង MYTV បានចូលរួមក្នុងការលើកស្ទួយវិស័យភាពយន្តខ្មែរ ដោយលើកនេះស្ថានីយ៍ទូរទស្សន៍ CTN និង MYTV បានចូលរួមសហការនៅក្នុងការផ្សព្វផ្សាយរឿង “ព្រឺ” នេះផ្ទាល់តែម្តង។ នៅក្នុងពិធីសម្ពោធរឿង “ព្រឺ” ក៏មានការសម្តែងចម្រៀងរ៉ក់ ល្ខោនបាសាក់ ក៏ដូចជាទស្សនាខ្សែភាពយន្តផងដែរ។

បន្ទាប់ពីធ្វើការទស្សនាខ្សែភាពយន្តនេះរួចទស្សនិកជនបានប្រាប់មកកាន់ MyTV PLUS ថា ពួកគេពិតជាជក់ចិត្តនៅក្នុងស្វែងរកឃាតករ និងទស្សនារឿងនេះមែនទែន។ ជាចុងក្រោយលោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា សង្ឃឹមថាប្រជាជនខ្មែរយើងនឹងទៅចូលរួមទស្សនា ក៏ដូចជាគាំទ្រភាពយន្តខ្មែរ ដើម្បីឱ្យផលិតករខ្មែរមានទឹកចិត្ត និងវិស័យភាពយន្តខ្មែរមានការរីកចម្រើនផងដែរ៕

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម