Connect with us

លែងបារម្ភទៀតហើយសម្រាប់អ្នកដាំដំឡូងមីនៅកម្ពុជា ដោយសារគម្រោងថ្មីមួយ នឹងជួយធានាអោយមានទីផ្សារដ៏មានស្ថេរភាព រួមនឹងជំរុញការនាំចេញ

ភ្នំពេញ ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា UNDP នឹងចុះហត្ថលេខារួមគ្នាជាមួយនឹង ក្រុមហ៊ុន Green Leader លើកិច្ចព្រមព្រៀងមូលនិធិរួមគ្នា ដើម្បីបង្កើត និងអនុវត្តគម្រោងពន្លឿនការអភិវឌ្ឍទីផ្សារដំឡូងមី ប្រកបដោយបរិយាប័ន្ត ក្នុងគោលបំណងបង្កើនការនាំចេញម្សៅដំឡូងមីទៅកាន់ទីផ្សារសកលលោក ខណៈដែលគុណតម្លៃបន្ថែមរបស់វាត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជា ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិរួមគ្នា នៃគម្រោងពន្លឿនការអភិវឌ្ឍទីផ្សារដំឡូងមីប្រកបដោយបរិយាប័ន្តនេះ នឹងធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម នាថ្ងៃព្រហស្បត្តិ ទី ២៣ ខែ សីហា ឆ្នាំ ២០១៨ ខាងមុខនេះ ។
បើតាមសេចក្តីជូនព័ត៌មាន បានអោយដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាការបង្ហាញអំពីឆន្ទៈរួម រវាងស្ថាប័នទាំងពីរ ក្រោមការជួយគាំទ្រពីក្រសួងពាណិជ្ជកម្ម ដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃវិស័យដំឡូងមី ស្របទៅតាមអទិភាពក្នុងយុទ្ធ សាស្ត្រជាតិអភិវឌ្ឍន៍វិស័យដំឡូងមី។ គម្រោងនេះ ក៏មានគោលដៅធានាឲ្យមាននូវទីផ្សារដ៏មានស្ថេរភាពមួយសម្រាប់កសិករដំឡូងមី។

ឯកឧត្តម ប៉ាន សូរស័ក្តិ ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម Xiong Bo ជាអគ្គរដ្ឋទូតសាធារណរដ្ឋប្រជានិមិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Haoliag Xu ជានាយក UNDP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោកស្រី Pauline Tamesis ជានាយិការអង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងចូលរួមធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម