Connect with us

De Ligt កំពុងធ្វើដំណើរទៅ Juventus ដើម្បីត្រៀមពិនិត្យសុខភាព

De Ligt កំពុងធ្វើដំណើរទៅ Juventus ដើម្បីត្រៀមពិនិត្យសុខភាព

អ៊ីតាលី៖ កីឡាករ Matthijs de Ligt កំពុងធ្វើដំណើរទៅ Juventus ដើម្បីធ្វើតេស្តនៅថ្ងៃពុធ បន្ទាប់ពីក្រុមសេះបង្កង់ព្រមព្រៀងជាមួយ Ajax ទិញយកកីឡាកររូបនេះក្នុងតម្លៃ ៦៥លានអឺរ៉ូ បូករួមទាំងប្រាក់លើកទឹកចិត្តសរុប ៧៥ លានអឺរ៉ូ។

យោងតាមសារព័ត៌មាន Sky Sport Italia បានឱ្យដឹងថា កិច្ចព្រមព្រៀងទាំងអស់នឹងត្រូវអនុវត្ត ហើយកីឡាករនឹងហោះហើរទៅអ៊ីតាលីនៅថ្ងៃអង្គារសម្រាប់ការត្រួតពិនិត្យសុខភាព។ លោក Marc Overmars អគ្គនាយកក្លិប Ajax ក៍បានបញ្ជាក់ពីការផ្ទេរកីឡាករផងដែរ។

ខ្សែការពារដែលមានអាយុ ២០ឆ្នាំ នៅខែក្រោយ បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនដែលគេជឿថា មានតម្លៃ ៨-៩លានផោនក្នុងមួយឆ្នាំ បូកបន្ថែមប្រាក់លើកទឹកចិត្តដែលកើនដល់ ១២លានអឺរ៉ូក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ ហើយរូបគេនឹងអាចពាក់អាវលេខ៤៕

ប្រភព  trollkhmer

    Loading...

    ពេញនិយម